ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រលៀន​មិនល្អ ព្យាយាម​អនុវត្ត​វិធី​ទាំងនេះ ក្រលៀន​នឹង​រឹងមាំ​វិញ​
04, Apr 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នកជា​បុគ្គល​ដែលមាន​ក្រលៀន​មិនល្អ អ្នក​អាច​អនុវត្តតាម​វិធី​ទាំងឡាយ​ខាងក្រោម​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​គួរតែ​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​អាចជួយ​រក្សា​ក្រលៀន​អ្នក​ឲ្យ​ដំណើរ​ការល្អ​។ ដូចនេះ ក្រលៀន​របស់​អ្នកនឹង​ឆាប់​រឹងមាំ​វិញ​ជា​មិនខានឡើយ​។​

2.    អ្នក​គួរតែ​ធ្វើការ​ហាត់ប្រាណ ដោយ​អ្នក​អាច​ទៅ​សួរ​ច្បារ រួច​បន្ធូរ​អារម្មណ៍ ដោយ​ដកដង្ហើម​ចេញចូល ដើម្បី​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ នោះ​វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ក្រលៀន​អ្នកជា​ខ្លាំង​។​

3.    អ្នក​គួរតែ​គេង​ឲ្យ​គ្រប់​ម៉ោង ដោយ​គួរតែ​ចូល​គេង​ពី​ព្រលឹម ទើប​អាច​ការពារ​ក្រលៀន​អ្នក​ឲ្យ​វិល​ត្រឡប់មក​សុខភាព​ល្អ​វិញ​។ បើ​អ្នក​គេង​មិន​គ្រប់ ហើយ​តែងតែ​ចូល​គេង​យប់​ជ្រៅ នោះ​វា​នឹង​ប៉ះពាល់​ដល់​ក្រលៀន​អ្នកជា​ខ្លាំង​។​

4.    អ្នក​អាច​ត្រដុស​ដៃ​ទាំងសងខាង​របស់​អ្នក​ឲ្យ​ក្តៅ រួច​យកមក​ដាក់​លើ​ចង្កេះ​សងខាង​របស់​អ្នក​។ បន្ទាប់មក​អ្នក​អាច​ធ្វើការ​ម៉ាស្សា​ចុះ​ឡើយ ដោយ​មួយថ្ងៃ​ធ្វើ​ចំនួន​ពីរដង គឺ​ធ្វើ​នៅពេល​ព្រឹក និង​ពេល​ល្ងាច នោះ​ក្រលៀន​អ្នក​នឹងមាន​សុខភាព​ល្អ​ខ្លាំង​។​

5.    អ្នក​គួរតែ​កាត់បន្ថយ​ការរួម​ភេទ​របស់​អ្នក ព្រោះ​នៅពេលដែល​អ្នក​រួមភេទ​ច្រើនពេក ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន​អ្នកផង​ដែរ ដោយ​អាចធ្វើ​ឲ្យ​វា​ទ្រុឌទ្រោម​បាន​។​

6.    អ្នក​គួរតែ​កាត់បន្ថយ​ពិសារ​ថ្នាំ មិន​ថា​ថ្នាំ​ចិន ឬ​បារាំង​ទេ ព្រោះថ្នាំ​ទាំងនោះ​សុទ្ធតែ​ងាយ​ប៉ះពាល់​ដល់​ក្រលៀន​អ្នក​ដោយ​មិនដឹង​ខ្លួន​។​

7.    អ្នក​អាចធ្វើ​ការហាត់​ប្រាណ​ឲ្យ​ទៀងទាត់ ព្រោះ​ការហាត់​ប្រាណ​នេះ មិន​ត្រឹមតែ​អាចជួយ​ឲ្យ​សុខភាព​អ្នក​ល្អ​ទេ ថែមទាំង​អាចជួយ​ការពារ​ក្រលៀន​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com