ពីនេះ ពីនោះ
កំប្លោក អាច​ដុត​ធ្វើជា​ជី​បាន​
04, Apr 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្មេងប្រុស​ម្នាក់​នៅ​កំពង់​ភ្លុក កំពុង​ជួយ​គ្រួសារ​របស់គាត់ ប្រមូល​កំ​បោ្លក​ដាក់​លើ​ទូក​ដើម្បី​យកទៅ​ពង្រាយ​ធ្វើជា​ជី​សម្រាប់​រដូវ​ដាំ​ដុះ​លើក​ក្រោយ​។ រុក្ខជាតិ​ចម្លែក​នេះ មាន​ប្រភព​មកពី​អាមេរិក​ខាងត្បូង វា​បាន​រាលដាល​ចូលមក​តាម​ទន្លេ​សំខាន់ៗ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ កំប្លោក​ទាំងនេះ បាន​បង្កបញ្ហា​យ៉ាងច្រើន​ដល់​បរិស្ថាន ព្រមទាំង​បាន​រាំងស្ទះ​ផ្លូវទឹក​ផងដែរ​។



ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹង​ទន្លេសាប បាន​រកឃើញ​ដំណោះស្រាយ​មួយ ដោយ​ប្រើ​កំប្លោក​ទាំងនោះ ធ្វើជា​ជីកំប៉ុស​ក្នុង​រដូវប្រាំង​។ ពួកគេ​ដឹកជញ្ជូន​កំប្លោក​តាម​ទូក យកទៅ​ពង្រាយ​បណ្តែត​ទឹក​ក្នុង​កសិដ្ឋាន​របស់​ពួកគេ​។ បន្ទាប់មក​ពួកគេ​ត្រូវ​រង់ចាំ​រហូតដល់​ទឹក​ស្រក​អស់ កំប្លោក​ស្ងួត ពួកគេ​ក៏​ដុត​កំប្លោក​ទាំងនោះ​ឲ្យ​ក្លាយទៅជា​ជី​។

At Kampong Kleang, a boy help his family to collect water-hyacinth for next season agriculture. These alien plant from South America spread throughout the major river in Southeast Asia. It caused several issues on environment and block waterway. Local people in Tonle Sap found a solution to use this plant for fertilizer vegetable during dry season. They will bring water-hyacinth with boat to float above their farm. Then will wait until the flood gone and burn the land with water-hyacinth to become fertilizer.

(​អត្ថបទ និង​រូបភាព​ដោយ Suthep Kritsanavarin / USAID Wonders of the Mekong).




© រក្សាសិទ្ធិដោយ thmeythmey.com