កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ តាំងពី​ឆ្នាំ​១៩៩៤​មក នី​ហ្សេ​រី​យ៉ា អវត្តមាន​តែមួយ​លើក​គត់​
06, Apr 2018 , 8:39 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ស្ថិតនៅ​ពូ​ល D ត្រូវ​ប៉ះ​ជាមួយ​អា​ហ្ស​ង់​ទីន អ៊ី​ស្លង់ និង​ក្រូ​អាស៊ី​។ នេះ​ជាការ​បង្ហាញ​វត្តមាន​លើក​ទី​៦​ហើយ សម្រាប់​ក្រុម​មកពី​ទ្វីបអាហ្វ្រិក​មួយ​នេះ ចាប់តាំងពី​ចូលរួម​លើកដំបូង​ឆ្នាំ ១៩៩៤​។



​គ្រូបង្វឹក​៖ លោក Gernot Rohr (​អាល្លឺម៉ង់​)
​លោក Rohr គឺជា​គ្រូបង្វឹក​ម្នាក់​ក្នុងចំណោម​គ្រូបង្វឹក​ដែលមាន​បទពិសោធន៍​ច្រើន​បំផុត​ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​នៅក្នុង​ទ្វីបអាហ្វ្រិក ដូចជា​ហ្គា​បុ​ង នី​ហ្សេ និង​បូ​គី​ណា​ហ្វា​សូ​។ គ្រូ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​៦៤​ឆ្នាំ​រូបនេះ បាន​ឡើង​ដឹកនាំ​នី​ហ្សេ​រី​យ៉ា​នៅក្នុង​ខែសីហា​ឆ្នាំ ២០១៦ ហើយ​តែងតែ​ទទួល​ជ័យជំនះ​ស្ទើ​គ្រប់​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ និង​ក្លាយជា​ក្រុម​អាហ្វ្រិក​ទី​១​ដែល​បាន​សិទ្ធី​ទៅ World Cup នៅ​រុស្ស៊ី​មុនគេ​។



​កីឡាករ​ឆ្នើម​៖ John Obi Mekel
​ប្រធាន​ក្រុម​រូបនេះ​នៅតែ​ជា​កីឡាករ​សំខាន់​របស់​នី​ហ្សេ​រី​យ៉ា​នៅក្នុង​តំបន់​កណ្តាល​។ Mikel  ដែល​បច្ចុប្បន្ន​ជា​សម​ជិ​ក​ក្រុម Tianjin នៃ​លី​ក​កំពូល​ចិន ធ្លាប់​ឈ្នះ​ពានរង្វាន់ UEFA Champions League មួយ​លើក​ជាមួយ Chelsea​។ ខ្សែបម្រើ​វ័យ ៣០​ឆ្នាំ​រូបនេះ​នៅតែមាន​ភាពរឹងមាំ និង​ជា​អ្នក​នាំ​លេង​មិនអាច​ខ្វះ​បាន​សម្រាប់​ក្រុម​រហស្សនាម Super Eagles នៅ World Cup លើក​ទី​២២​។​



​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី ៦ របស់​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា សម្រាប់​ក្រុម​មកពី​តំបន់​អាហ្វ្រិក​មួយ​នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក បន្ទាប់ពី​ចូលរួម​លើកដំបូង​ក្នុង​ឆ្នាំ ១៩៩៤ និង​ចុងក្រោយ​ឆ្នាំ​២០១៤​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន គឺអាច​ឈានដល់​វគ្គ ៨១៦​ក្រុម​ចុងក្រោយ​រហូតដល់​ទៅ​៣​ដង​គឺ​នៅ​ឆ្នាំ ១៩៩៤, ១៩៩៨ និង​២០១៤​។​
 នី​ហ្សេ​រី​យ៉ា ស្ថិតនៅ​លេខ​រៀ​តទី ៥០​ពិភពលោក នៃ​តារាង​ចំណាត់ថ្នាក់ FIFA Ranking​។​



​កម្មវិធី​ប្រកួត​៖
-១៧​មិថុនា​៖ ក្រូ​អាស៊ី Vs នី​ហ្សេ​រី​យ៉ា (​ម៉ោង​២​អធ្រាត្រ ម៉ោង​នៅ​កម្ពុជា​)
-២២​មិថុនា​៖ នី​ហ្សេ​រី​យ៉ា Vs អ៊ី​ស្លង់ (​ម៉ោង​១០​យប់​)
-២៧​មិថុនា​៖ នី​ហ្សេ​រី​យ៉ា Vs អា​ហ្ស​ង់​ទីន (​ម៉ោង​១​អធ្រាត្រ​)


Tag:
 បាល់ទាត់​
  FIFA World Cup
  GroupD
© រក្សាសិទ្ធិដោយ thmeythmey.com