កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​តែងតាំង​លោក Luis Fernando Vitorino ជា​គ្រូបង្វឹក​អ្នកចាំទី​ក្រុមយុវជន​ថ្នាល​
05, Apr 2018 , 1:41 pm        
រូបភាព
ដោយ: ថ្មីៗ
ក្លិប​ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃទី​៥ ខែមេសា នេះ បានប្រកាស​ពី​ការសម្រេច​តែងតាំង អតីត​គ្រូបង្វឹក​អ្នកចាំទី​ជម្រើស​កម្ពុជា លោក Luis Fernando Vitorino (​ឈ្មោះ​ពេញ Luis Fernando Andrade Vasconcellos Vitorino Da Silva) ជា​គ្រូបង្វឹក​អ្នកចាំទី​ក្រុមយុវជន​ថ្នាល​របស់ខ្លួន​។​

 
​លោក Luis Fernando Vitorino អាយុ​៤០​ឆ្នាំ ជា​ប្អូនបង្កើត​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino ដែល​ចូលរួម​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពី​ឆ្នាំ​២០១៧ ។ លោក​ក៏​ធ្លាប់​កាន់តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​នៅ​ក្លិប​ឡាវ Lanexang United ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់បង​ប្រុស​ខ្លួន​ផងដែរ​។​
 
​ក្រៅពីនេះ​លោក​ក៏​ធ្លាប់​បំពេញការងារ​នៅតាម​បណ្តា​ក្លិប​មួយចំនួនទៀត​នៅក្នុង​ប្រទេស​ប្រ​ស៊ី​ល​ដូចជា Bonsucesso FC (​ឆ្នាំ​២០១៦), ក្លឹប Bangu AC (​ពី​ឆ្នាំ​២០១៤- ២០១៥) និង​ក្លឹប Goytacaz FC (​ឆ្នាំ​២០១៣) ជាដើម ៕

Tag:
 ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com