ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​គេង​ថ្ងៃ​បែបណា ទើប​អាចមាន​សុខភាព​ល្អ​?
06, Apr 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​អ្នក​អនុវត្តតាម​វិធី​ទាំងឡាយ​ខាងក្រោម​ក្នុងការ​គេង​ថ្ងៃ នោះ​អ្នកនឹង​អាច​ទទួលបាន​សុខភាព​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​គួរតែ​ជ្រើសរើស​ម៉ោង​ដែល​គេង​ចាប់ពី​ម៉ោង​១​រហូតដល់​ម៉ោង​៣​។ ចន្លោះ​ម៉ោង​នេះ គឺជា​ម៉ោង​ដ៏​ល្អ​សម្រាប់​អ្នក​គេង​ថ្ងៃ​។ ក្រោយ​ពេលដែល​អ្នក​ក្រោក​ពី​គេង អ្នក​នឹងមាន​អារម្មណ៍ល្អ​ក្នុងការ​បំពេញការងារ​បន្ត​។​

2.    អ្នក​គួរតែ​តម្រូវ​សីតុណ្ហភាព​ក្នុង​បន្ទប់​មក​ត្រឹម​១៨​អង្សា​សេ ទើប​អាច​គេង​លក់​ស្រួល​។ ដូចនេះ អ្នកនឹង​អាចមាន​កម្លាំង​ពេញ​ខ្លួន​ក្រោយ​ពេលដែល​ក្រោក​ពី​គេង ដើម្បី​នាំ​ផល​ល្អ​ពី​ការងារ​ចូលមក​។​

3.    អ្នក​គួរតែ​បិទ​ភ្លើង​ក្នុង​បន្ទប់​ដើម្បី​គេង ទើប​មិន​រំខាន​ដល់​ដំណេក​របស់​អ្នក​។ ការធ្វើ​បែបនេះ នឹង​អាចធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល ទើប​អ្នក​មិនកើត​មាន​អា​ការៈឈឺ​ក្បាល​ក្រោយ​ពេលដែល​ក្រោក​ពី​គេង​ថ្ងៃនោះ​។​

4.    មុនពេល​ដែល​អ្នក​គេង អ្នក​គួរតែ​ញ៉ាំ​កាហ្វេ ឬ​តែ ព្រោះ​វា​អាចជួយ​ដាស់​អ្នក​ឲ្យ​ក្រោក​ពី​គេង​៤០​នាទី​ក្រោយ​។ បើ​អ្នក​មិន​ចង់​គេង​ហួស​ម៉ោង​ត្រូវ​ចៅហ្វាយនាយ​ស្តីបន្ទោស អ្នក​គួរតែ​អនុវត្តតាម​វិធី​មួយ​នេះ ព្រោះ​ជា​វិធី​ដែល​អាច​ការពារ​អ្នក​គេង​ជ្រុល​ម៉ោង ដែល​អាចធ្វើ​ឲ្យ​រាំងស្ទះ​ការងារ​គ្រប់យ៉ាង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com