ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ញ៉ាំ​អាហារ​ពណ៌​លឿង​ឲ្យ​បាន​ច្រើន​
06, Apr 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពណ៌​លឿង​គឺ​ចង់​សម្តៅ​ទៅលើ​ពណ៌​របស់​ព្រះអាទិត្យ​។ តើ​អ្នកមាន​ដឹង​ទេ​ថា អាហារ​ពណ៌​លឿង​អាច​ងាយ​នឹងមាន​ក្នុង​បន្លែ​និង​ផ្លែឈើ​ភាគច្រើន​ដែរ​ទេ ប៉ុន្តែ​វា​ជា​អាហារ​មាន​ជីវជាតិ​ច្រើនណាស់​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​មូលហេតុ​មួយចំនួន​ដែល​អ្នក​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ពណ៌​លឿង​ឲ្យ​បាន​ច្រើន​៖



​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​
​បន្លែ និង​ផ្លែឈើ​ពណ៌​លឿង​ភាគច្រើន​ផ្ទុក​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ដែលជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​អះអាងថា ជួយ​បញ្ចុះ​សម្ពាធ​ឈាម​។ ការ​ដែលមាន​សម្ពាធ​ឈាម​ឡើង​ខ្ព​ស់គឺ​មូលហេតុ​ដ៏​ចំបង​មួយ​នៃ​ជំងឺ​បេះដូង​។ ដូច្នេះ​បើសិនជា​អ្នក​មិនអាច​គ្រប់គ្រង​ការ​លើស​សម្ពាធ​ឈាម​ទេ នោះ​អ្នក​ទំនងជា​ងាយ​នឹង​កើត​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ណាស់​។ អាហារ​ពណ៌​លឿង​ក៏មាន​វីតាមីន C ដែល​អាច​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បានដែរ​។ គ្រូពេទ្យ​និយាយថា ការ​ដែលមាន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​ឡើង​ខ្ពស់​គឺជា​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​មួយ​ផ្សេងទៀត​។

​កាត់បន្ថយ​ការបង្ក​រោគ​
​បន្លែ និង​ផ្លែឈើ​ដែលមាន​ពណ៌​លឿង​គឺ​ពិតជា​ផ្ទុក​ទៅដោយ​វីតាមីន C​មែន ហើយ​យើងទាំងអស់គ្នា​ក៏​ដឹង​ហើយ​ថា វា​ជា​សារធាតុ​ដ៏​សំខាន់បំផុត​ក្នុងការ​ថែរក្សា​ភាពរឹងមាំ​របស់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។ បើសិនជា អ្នក​ងាយ​នឹង​ឆ្លង​ជំងឺ​ដូចជា ផ្តាសាយ ចូរ​ពិចារណា​ញ៉ាំ​អាហារ​ពណ៌​លឿង​ឲ្យ​បាន​ច្រើន​វិញ​ទៅ ព្រោះ​វីតាមីន C ក្នុង​អាហារ​ទាំងនេះ​នឹង​ជួយ​ភ្ញោ​ច​ដល់​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រឆាំងនឹង​មេរោគ​បង្ក​ជំងឺ​បាន​។

​ធ្វើ​ឲ្យ​អ្នកមើល​ទៅកាន់​តែ​នៅ​ក្មេង និង​ស្រស់ស្អាត​
​អាហារ​ពណ៌​លឿង​ពិតជា​អាហារ​ដែល​គួរ​ឲ្យ​ស្រឡាញ់​។ តើ​អ្នកមាន​ដឹង​ទេ​ថា វា​មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ​? បន្លែ​និង​ផ្លែឈើ​ទាំងនេះ​បូករួម​នឹង​ពណ៌​របស់​វា​ទៀត​អាចជួយ​ថែរក្សា​សុខភាព​របស់​ស្បែក ព្រមទាំង​មើលទៅ​នៅ​ក្មេង និង​ស្រស់ស្អាត ដោយសារតែ​វីតាមីន C​។

​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​
​ភាគច្រើន​នៃ​បន្លែ និង​ផ្លែឈើ​ដែលមាន​ពណ៌​លឿង​ចាំង​គឺមាន​ជាតិ​កាលស្យូម​ដែរ​។ មនុស្ស​គ្រប់គ្នា​ប្រាកដជា​ដឹងថា កាលស្យូម​គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​សំខាន់​សម្រាប់​ថែរក្សា​ឆ្អឹង​ឲ្យ​នៅ​រឹងមាំ​។ ដូច្នេះ ការ​ញ៉ាំ​អាហារ​ពណ៌​លឿង​ច្រើន​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​បាន ជាពិសេស​បើសិនជា​អ្នក​ហាត់ប្រាណ​ទៀងទាត់​ដែរ​។

​រក្សា​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ និង​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​
​មាន​បន្លែ​និង​ផ្លែឈើ​ពណ៌​លឿង​ច្រើនណាស់​ដែល​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ពីរ​ប្រភេទ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ប្រយោជន៍​យ៉ាង​ពិសេស​ចំពោះ​ភ្នែក នៅ​គឺ Lutein និង Zeaxanthin​។ យោងទៅតាម​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា សារធាតុ​ទាំងពីរ​នេះ​អាចជួយ​ឲ្យ​ភ្នែក​មើលឃើញ​ច្បាស់ ជួយ​ការពារ​ពី​តម្រូវការ​នៃ​ការប្រើប្រាស់​វ៉ែនតា និង​ជំងឺ​ភ្នែក​បាន​យ៉ាងច្រើន​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com