ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ដឹង​អត់ថា ការ​ហែល​ទឹក​ម្តងៗ​អាចរំលាយ​ជាតិ​ខ្លាញ់​បាន​ច្រើន​ប៉ុណ្ណា​ទៅ​?
06, Apr 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ហែល​ទឹក​មិន​គ្រាន់តែ​ជា​សកម្មភាព​ដែល​សប្បាយរីករាយ​ទេ តែ​វា​ក៏​ល្អ​ចំពោះ​សុខភាព​បេះដូង និង​កម្លាំង​សាច់ដុំ​មនុស្ស​យើង​ដែ​ឬ​។ វា​ក៏​ប្រហែលជា​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​ទៀត​។ ប៉ុន្តែ​ដោយសារតែ​ការហាត់​ប្រាណ​មាន​ច្រើន​ប្រភេទ ដូច្នេះ​ការរក្សា​តុល្យភាព​នៃ​របប​អាហារ​បាន​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​សម្រាប់​ការ​សម្រក​ទម្ងន់​។



​នៅពេល​ហាត់ប្រាណ អត្រា​នៃ​ការរំលាយ​អាហារ​អាច​នឹង​កើត​ឡើយ​។ ឥទ្ធិពល​ដែល​រឿងនេះ​មាន និង​រយៈពេល​យូរ​ដែល​វា​ធ្វើការ​គឺ​អាស្រ័យ​ទៅតាម​កត្តា​ជាច្រើន​រួមទាំង​ភេទ សមាសធាតុ​ក្នុង​រាងកាយ និង​សកម្មភាព​ដែល​អ្នក​កំពុងតែ​ធ្វើ​។

​បុរស​ម្នាក់​ដែលមាន​ទម្ងន់ ៦៨​គីឡូក្រាម នឹង​អាចរំលាយ​ជាតិ​ខ្លាញ់​រហូតដល់ ៤០០​កាឡូរី​ក្នុងពេល​ហែល​ទឹក​កម្រិត​មធ្យម​រយៈពេល​មួយ​ម៉ោង​។ យ៉ាងណាមិញ រឿងនេះ​មិនមែន​ត្រូវ​គ្នា​នឹង​មនុស្ស​គ្រប់គ្នា​ទាំងអស់​ឡើយ​។ ចំនួន​កាឡូរី​ក​ដែល​រំលាយ​នៅពេល​ហែល​ទឹក​គឺ​អាស្រ័យ​ទៅតាម​កត្តា​ជាច្រើន​ដូចជា​៖
•    រយៈពេល​
•    ភាពខ្លាំង​ក្លា​
•    ចលនា​នៃ​ការ​ហែល​ទឹក​
•    ទម្ងន់
•    ប្រសិទ្ធភាព​នៃ​ការ​ហែល​ទឹក​

​នៅពេល​អ្នក​ចាប់ផ្តើម​កម្មវិធី​ហាត់ប្រាណ​គ្រប់​ប្រភេទ វា​គួរតែ​ត្រូវ​ដឹង​នូវ​កា​រង​នុ​វត្ត​ដែល​ល្អ​បំផុត​ដើម្បី​រក្សា​ទម្លាប់​ហាត់​នេះ​ឲ្យ​មាន​សុវត្ថិភាព និង​មាន​លទ្ធផល​ល្អ​។ យក​ល្អ​គួរតែ​ចាប់ផ្តើម​ហាត់ប្រាណ​គ្រប់យ៉ាង​ដោយ​យឺតៗ​។ នៅពេល​អ្នក​ចាប់ផ្តើម​ហែល​ទឹក ចូរ​បង្កើន​ការ​ហែល​ទឹក​បន្តិច​ម្តងៗ​។ នៅពេល​អ្នកធ្វើ​វា​ច្រើនពេក និង​លឿន​ពេក អ្នក​អាច​ប្រឈម​ខ្ពស់​នឹង​ការ​មាន​របួស​ទោះបី​ជាការ​ហែល​ទឹក​នេះ​មិនមាន​ជា​កីឡា​ដែល​ប៉ះពាល់​អ្វី​ខ្លាំង​ដល់​រាងកាយ​ក៏ដោយ​។

​ចូរ​ចាប់ផ្តើម​ជាម​យ​យ​នឹង​ការ​ហែល​ទឹក មួយ​ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍​រយៈពេល ១០ ទៅ​៣០​នាទី​ក្នុង​មួយដង​។ ជា​រៀងរាល់​សប្តាហ៍ អ្នក​អាច​បង្កើន​រយៈពេល​៥​នាទី​បន្ថែមទៀត​បាន​។ យក​ល្អ​គួរតែ​សម្រាក​គ្រប់​ពេលដែល​អ្នកត្រូវកា​រ​ផង​។ សម្រាប់​ការហាត់​ប្រាណ​ដោយ​ហែល​ទឹក​ដំបូង អ្នក​ប្រហែលជា​អាច​ហែល​ត្រឹមតែ​ទៅ​តែម្តង​បាន​ហើយ រួច​សម្រាក​សិន ចាំ​ហែល​ទៅ​ម្តងទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com