កីឡាជាតិ
ជាតិ
អុកចត្រង្គ​៖ ជើង​ខ្លាំង​ប្រចាំ​មណ្ឌល​ទាំង​២៤​រូប ប្រជែង​គ្នា​ដណ្តើម​កៅអី​ទៅ​អង្គរ​សង្ក្រាន្ត​
08, Apr 2018 , 7:00 pm        
រូបភាព
ដោយ:
ក្រោយ​បញ្ចប់​បេសកកម្ម​ស្វែងរក​ជើង​ខ្លាំង​ប្រចាំ​មណ្ឌល​ទាំង​៧ ការប្រកួត​កីឡា​អុកចត្រង្គ​ចម្រាញ់រ​កជើង​ខ្លាំង​ឡើងទៅ​លេង​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ខេត្តសៀមរាប ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ទី​២ នៅ​ព្រឹក​ថ្ងៃទី​៨ មេសា​នេះ​។ ក្នុងចំណោម​ជើង​ខ្លាំង​ទាំង​២៤​រូប ប្រចាំ​មណ្ឌល​ទាំងនេះ ត្រូវ​ប្រជែង​គ្នា​ដណ្តើម​កៅអី​ចំនួន​៨ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។


 
​កីឡាករ​ជើង​ខ្លាំង​អុកចត្រង្គ​ចំនួន​២៤​រូប ត្រូវ​ប្រជែង​គ្នា​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង​ចំនួន​៨​រូប​ឡើងទៅ​ប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ​នា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១៣-១៦ ខែមេសា ឆ្នាំ​២០១៨​។ ការប្រកួត​ជុំ​ទី​២​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៨ មេសា ឆ្នាំ​២០១៨​នេះ​តទៅ នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ 
 
​កីឡាករ​ទាំង​២៤​រូប​ដែល​ចូលរួម​ប្រកួត​ក្នុង​ជុំ​នេះ សុទ្ធសឹង​ជា​កីឡាករ​ជើង​ខ្លាំង​ដែល​បាន​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ប្រចាំ​មណ្ឌល​ទាំង​៧ ទូទាំងប្រទេស​កម្ពុជា​។ ក្នុងចំណោម​មណ្ឌល​ទាំង​៧​នេះ មានតែ​មណ្ឌល​ភ្នំពេញ​១​ទេ ដែល​ចម្រាញ់​យក​កីឡា​ករពី​១​ដល់​៦ ខណៈ​មណ្ឌល​៦​ផ្សេងទៀត​យកតែ​៣​នាក់​ប៉ុណ្ណោះ​។​
 
​កីឡាករ​ជើង​ខ្លាំង​ទាំងនោះ​រួមមាន មណ្ឌល​ព្រះសីហនុ​(​ម៉ម ស៊ីថា​, សុខ សំបូរ​, ឃឹម ឃឹម​), មណ្ឌល​កំពង់ស្ពឺ​(​ស៊ីវ ស៊ីន​, ហេង សៅ​ឌី​, និង មាស សុភ​ក្តិ​), មណ្ឌល​កំពង់ចាម (​ឈាវ បូរ៉ា​, វ៉ាន់ រ៉ា​ស៊ីន​,​ធឹ​ម ឌី​ណា​), មណ្ឌល​ភ្នំពេញ​(​សុខ លឹម​ហេង​, ខូវ គីម​សែ​, ឆ​យ វី​រ៉ា​, រស់ រិទ្ធី​យ៉ា​, ប៊ូ ប៊ុណ្ណ​ម៉ាលី​កា​, កែវ វ​ឌ្ឍ​នា​), មណ្ឌល​សៀមរាប​(​ជា ស៊ី​ដេ​ត​, ជៀក ផល្លី​, អេង សេង​ហៀក​), មណ្ឌល​ក្រចេះ​(​ប៉ោ សារិទ្ធ​, ហូ​យ សូ​ណា​, ប៊ិន គា​សេង​) និង​មណ្ឌល​បាត់ដំបង​(​លឹម ផល្លា​, ឃុ​ត ប្រិមប្រិយ​, កាំ​ង ហេង​)​។     
 
​សម្រាប់​ការប្រកួត​ជើងឯក​អង្គរ​សង្ក្រាន្ត​កាលពី​ឆ្នាំ​២០១៧ កីឡាករ ហេង សៅ​ឌី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១, កីឡាករ ប៊ិន គា​សេង លេខ​២ និង​កីឡាករ ឆ​យ វី​រ៉ា លេខ​៣, ឆ្នាំ​២០១៦ លេខ​១​បាន​ទៅ​កីឡាករ ហូ​យ សូ​ណា​, លេខ​២ សេង សុធា និង​លេខ​៣​បាន​ទៅ​កីឡាករ នូ ច័ន្ទ​ផានិត​, ឆ្នាំ​២០១៥ កីឡាករ ឈាវ បូរ៉ា ទទួលបាន​ចំណាត់​លេខ​១, សុខ ភា​រ៉ា លេខ​២ និង ប៊ិន គា​សេង លេខ​៣ និង​ឆ្នាំ​២០១៤ កីឡាករ ឈាវ បូរ៉ា បាន​លេខ​១, គ្រួច ចន្ថា​រិ​ទ្ធ លេខ​២ និង​កីឡាករ សូ សំភី លេខ​៣៕










Tag:
 អុកចត្រង្គ​
  អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com