ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អាជ្ញាធរជាតិអប្សរានឹងបើកស្ពានហាលឱ្យសាធារណជនឆ្លងកាត់អំឡុងពេលពិធីបុណ្យចូលឆ្នាំ
× សៀមរាប៖ ដោយមើលឃើញពីតម្រូវការរបស់ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនមានចំនួនច្រើន អំឡុងពេលចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យដំណើរការស្ពានហាល ដែលកំពុងទទួលការជួសជុលរយៈពេលវែង។ ការបើកជាបណ្ដុះអាសន្ននេះ ធ្វើឡើងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា ឆ្នាំ២០១៨។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ការបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ធ្វើឡើងដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ ការរក្សាសណ្ដាប់ធ្នាប់ និងសម្រួលដល់ការចូលទស្សនាប្រាសាទអង្គរវត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ សម្រាប់ច្រកចេញវិញ គឺប្រើប្រាស់ស្ពានបណ្ដែតទឹក ដែលស្ថិតនៅប៉ែកខាងត្បូងនៃស្ពានហាល៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
ស្ពានហាល
អង្គរវត្ត
អង្គរសង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com