ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ដំណើរ​ទៅ​ស្រុក​តាម​រថយន្ត​សាធារណៈ​ដោយ​ឥតគិតថ្លៃ ថ្ងៃ​ដំបូង​
12, Apr 2018 , 10:03 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​កម្ពុជា ចាប់ផ្តើម​ផ្តល់​សេវា​ដឹកជញ្ជូន​សាធារណៈ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែមេសា នេះ​។ នៅក្បែរ​បញ្ជាការដ្ឋាន​ក​ង​ពល​តូច​លេខ​៧០ ក្នុង​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ ពោលគឺ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ អ្នកជិះ​មិនទាន់មាន​ចំនួន​ច្រើន​កកកុញ​ឡើយ ដោយសារ​វា​ទើប​ជា​ថ្ងៃ​ដំបូង ហើយ​ពលរដ្ឋ​ជាច្រើន​នៅ​បន្ត​បំពេញការងារ​របស់ខ្លួន​។​



​ចេញដំណើរ​ជា​បន្តបន្ទាប់​ចាប់ពី​ម៉ោង​៥​ព្រឹក ផ្លូវជាតិ​លេខ​៣ មាន​សេវា​រថយន្ត​សាធារណៈ​១០​គ្រឿង ដោយ​៥​គ្រឿង​ធ្វើដំណើរ​ចម្ងាយ​ផ្លូវ​១៤៨​គីឡូម៉ែត្រ ពី​ភ្នំពេញ​-​តាកែវ​-​កំពត ហើយ​៥​គ្រឿង​ទៀត​លើ​ចម្ងាយ​ផ្លូវ​១៧៤​គីឡូម៉ែត្រ រវាង​ភ្នំពេញ​-​តាកែវ​-​កែប​។​

​លោក ឃ្លី នរៈ អ្នកទទួលបន្ទុក​គោលដៅ​ផ្លូវជាតិ​លេខ​៣ នៃ​ការិយាល័យ​រដ្ឋបាល​រដ្ឋា​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដំណើរ​ថ្ងៃ​ដំបូង​ចាប់ផ្តើម​យ៉ាង​រលូន បើទោះបីជា​មិនទាន់មាន​អ្នកជិះ​ច្រើន​ក៏ដោយ​។​



​លោក​បាន​លើកឡើងថា​៖ «​នៅ​ថ្ងៃ​ដំបូង​នេះ ពលរដ្ឋ​ជាច្រើន​នៅ​បន្តការងារ​របស់ខ្លួន ដូច្នេះ​អ្នកជិះ​មិនទាន់មាន​ចំនួន​ច្រើន​ឡើយ ហើយ​ម្យ៉ាងទៀត ពលរដ្ឋ​មួយចំនួន​មានការ​រួញរា ដោយ​គិតថា សេវា​កម្មនេះ អាចធ្វើ​ឲ្យ​ដំណើរ​របស់​ពួកគេ​យឺតយ៉ាវ​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ វាយតម្លៃថា ពលរដ្ឋ​នឹង​ទទួលបាន​ភាពកក់ក្តៅ​ក្នុង​ដំណើរ​ទៅ​ស្រុកកំណើត​តាមរយៈ City Bus ៕

 


























​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ចូលឆ្នាំថ្មី​
  សង្ក្រាន្ត​
  City Bus
© រក្សាសិទ្ធិដោយ thmeythmey.com