ជាតិ
វីដេអូ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ចេះនិយាយ៥ភាសា អ្នកស្រី រស់ ទិត្យ អាចលក់ទឹកត្នោតមួយថ្ងៃបាន៨ម៉ឺនរៀល
×
សៀមរាប៖ ក្នុងមួយថ្ងៃអ្នកស្រី រស់ ទិត្យ អាចរកចំណូលបានពី៦ ទៅ៨ម៉ឺនរៀល ពីការលក់ទឹកត្នោត នៅបរិវេណអង្គរតូច។ បើគិតជាទឹកត្នោត គឺលក់បានពី២០ ទៅ៣០លីត្រ។ អ្នកលក់ទឹកត្នោតរូបនេះបន្ថែមថា បើសិនជាទឹកត្នោតនៅសល់នោះ អ្នកស្រីអាចយកទៅធ្វើជាទឹកខ្មេះ ឬជាស្ករត្នោតបាន ព្រោះតែទឹកត្នោតដែលអ្នកស្រីលក់ គឺជាទឹកត្នោតធម្មជាតិ ដែលប្រមូលពីដើមត្នោតនៅជុំវិញប្រាសាទអង្គរវត្ត។
នៅក្នុងឱកាសអង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ អ្នកកំណើតសៀមរាបអាយុ៣៨ឆ្នាំ រំពឹងថាទឹកត្នោតអ្នកស្រីអាចលក់ដាច់ ឆាប់បានត្រលប់ទៅផ្ទះ ដោយមិនសល់ទឹកត្នោតត្រឡប់ទៅវិញ។ ដើមត្នោតដែលអ្នកស្រី និងគ្រួសារគាបយកទឹកនេះ មិនមែនជារបស់អ្នកស្រីឡើយ តែជាការអនុគ្រោះពីអាជ្ញាធរអប្សរាដល់គ្រួសារណាដែលមានជីវភាពទីទ័លក្រ។
ខាងក្រោមនេះជាការបញ្ជាក់របស់អ្នកស្រី រស់ ទិត្យ ទៅកាន់កញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ៖
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
© រក្សាសិទ្ធិដោយ thmeythmey.com