កីឡាជាតិ
ជាតិ
ឈាវ បូរ៉ា​, ស៊ីវ ស៊ីន និង អេង សេង​ហៀក សុទ្ធតែ​ចាត់ទុក សុខ លឹម​ហេង ជា​ឧបសគ្គ​
13, Apr 2018 , 5:30 pm        
រូបភាព
កីឡាករ ឈាវ បូរ៉ា (ឆ្វេង)ប្រកួតជាមួយកីឡាករ មាស សុភក្តិ ក្នុងវគ្គ១២នាក់ចុងក្រោយ
កីឡាករ ឈាវ បូរ៉ា (ឆ្វេង)ប្រកួតជាមួយកីឡាករ មាស សុភក្តិ ក្នុងវគ្គ១២នាក់ចុងក្រោយ
ដោយ:
 ទាំង​ម្ចាស់​ជើងឯក​ពីរ​ជំនាន់ ឈាវ បូរ៉ា កីឡាករ ស៊ីវ ស៊ីន និង​កីឡាករ អេង សេង​ហៀក ដែលជា​បេក្ខភាព​ទទួលបាន​កៅអី​វគ្គ​៨​នាក់​ចុងក្រោយ សុទ្ធតែ​ចាត់ទុក​កីឡាករ សុខ លឹម​ហេង ជា​ឧបសគ្គ​សម្រាប់​ខ្លួន​ក្នុងការ​ប្រជែង​ជើងឯក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំនេះ​។ តែ​យ៉ាងណា ពួកគេ​ទាំងបី​សុទ្ធតែ​បាន​ប្តេជ្ញា​ប្រឹងប្រែង​បង្កើន​ការហ្វឹកហាត់​បន្ថែម និង​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​រៀងៗ​ខ្លួន​។​

 
​កីឡាករ សុខ លឹម​ហេង ដែល​គេ​ចាត់ទុកជា​តារា​រះ​ថ្មី​ក្នុង​វិថី​ស្តេច​អុក ត្រូវបាន​កីឡាករ​មួយចំនួន​រួមមាន​ម្ចាស់​ជើងឯក​ពីរ​ជំនាន់ ឈាវ បូរ៉ា​, ស៊ីន ស៊ីវ និង​កីឡាករ អេង សេង​ហៀក ស្ងប់​ស្ងែ​ង​ពី​ការរីកចម្រើន​ផ្នែក​បច្ចេកទេស​នៃ​ការលេង​អុកចត្រង្គ​រប​ស់​គេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​បានចាត់ទុក​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​ភ្នំពេញ​រូបនេះ ជា​ឧបសគ្គ​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំនេះ​ទៀតផង​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន thmeythmey.com កីឡាករ ឈាវ បូរ៉ា បាន​រៀបរាប់​យ៉ាង​ថា​៖«​តាម​ធម្មតា​កីឡាករ​ដែល​ចូលក្នុង​កម្រិត​៨​នាក់​ចុងក្រោយ គឺ​ពួកគាត់​សុទ្ធ​តែមាន​សមត្ថ​ភាពខ្លាំង​។ ប៉ុន្តែ​ឃើញ​កីឡាករ​ម្នាក់ គាត់​មាន​សន្ទុះ​ខ្លាំង ហើយ​នៅ​ក្មេង​ទៀត គឺ​កីឡាករ សុខ លឹម​ហេង​»​។​
 
 
​នៅពេល​សួរ​ពី​ក្តី​រំពឹង​ក្នុងការ​គ្រង​ជើងឯក​នៅ​ឆ្នាំនេះ ម្ចាស់​ជើងឯក​ពីរ​ជំនាន់​(២០១៤-២០១៥)​រូបនេះ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​ឆ្នាំនេះ​ខ្ញុំ​មានសង្ឃឹម​ជាង​ឆ្នាំមុនៗ​ដោយសារ​ឆ្នាំនេះ ខ្ញុំ​បាន​ប្រើ​ពេលវេលា​របស់ខ្ញុំ​ហ្វឹកហាត់ និង​តាមដាន​សាច់​ស្នៀត​នៃ​កីឡាករ​នីមួយៗ អត់​ដូច​ឆ្នាំមុន​ខ្ញុំ​ធ្វេសប្រហែស​មែនទែន​។ ប៉ុន្តែ​ឲ្យ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​គ្រង​ជើងឯក​តែម្តង គឺ​មិន​ហ៊ាន​នោះទេ ព្រោះ​កីឡាករ​យើង​សុទ្ធតែ​ខ្លាំងៗ ដែល​យើង​មិនអាច​ស្មាន​ដល់​»​។  
 
​ជាមួយគ្នានេះ កីឡាករ ស៊ីវ ស៊ីន ដែល​ទទួលបាន​ឱកាស​ជា​លើកដំបូង​សម្រាប់​កៅអី​៨​នាក់​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្រោយ​យកឈ្នះ​កីឡាករ ប៊ិន គា​សេង ដោយ​សម្លាប់​ក្នុង​វគ្គ​១២​នាក់​ចុងក្រោយ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹម​៥០​ភាគរយ​ដែរ តែ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ព្រោះ​កីឡាករ​ដែល​ចូលរួម​សុទ្ធតែ​ខ្លាំងៗ ពិសេស​កីឡាករ ឈាវ បូរ៉ា និង សុខ លឹម​ហេង ដែល​ពួកគេ​សុទ្ធ​តែមាន​សមត្ថ​ភាពខ្លាំង និង​នៅ​ក្មេង​ទៀតផង​»​។ 
 
​មិន​ខុសគ្នា​ពី​កីឡាករ​ទាំងពីរ​នាក់​ខាងលើ​នោះទេ កីឡាករ អេង សេង​ហៀក ដែល​ទម្លាក់​កីឡាករ ឃុ​ត ប្រិមប្រិយ ក្នុង​វគ្គ​១២​នាក់​ចុងក្រោយ​ដើម្បី​បាន​កៅអី​ឡើងទៅ​វគ្គ​៨​នាក់​ចុងក្រោយ​បាន​រៀបរាប់ថា​៖«​រឿង​ជើងឯក​នឹង​ខ្ញុះ​ក៏​ចង់​បានដែរ ព្រោះ​វា​ជា​កិត្តិយស​ធំធេង​ណាស់​។ សម្រាប់​ការប្រកួត​នេះ​ខ្ញុំ​គិតថា ក្នុងចំណោម​អ្នក​ទាំងនោះ​គឺ​យើង​មិន​ងាយ​ក្នុងការ​យកឈ្នះ​នោះទេ​។ តែ​ខ្ញុំ​នឹង​ប្រឹងប្រែង ហើយ​ខ្ញុំ​នឹង​តាំង​អារម្មណ៍​ឲ្យ​មូល​ក្នុង​ប្រជែង​ជើង​ខ្លាំង​ទាំងនេះ​។ ខ្ញុំ​រំពឹងថា ខ្ញុំ​នឹងធ្វើ​បាល​ល្អ​នៅ​លើក​នេះ​»​។ 
 
​នៅពេល​សួរ​ពី​កីឡា​ជើង​ខ្លាំង​ដែលជា​ឧបសគ្គ​សម្រាប់​ខ្លួន សេង​ហៀក បាន​និយាយថា​៖«​កីឡាករ​ល្អ​រៀងៗ​ខ្លួន ប៉ុន្តែ​កីឡាករ​ដែល​កម្ពុជា​យើង​ទទួលស្គាល់ថា​ពូកែ ខ្ញុំ​ឃើញ​មាន​ពីររូប គឺ​កីឡាករ ឈាវ បូរ៉ា និង​កីឡាករ សុខ លឹម​ហេង​។ គាត់​ទាំងពីរ​នាក់​នឹង ខ្ញុំ​ឃើញថា មាន​សមត្ថភាព​រាង​លើ​គេ​បន្តិច តែ​ការប្រកួត​ពីរ​ទៅ​បី​ប្រកួត​មិនអាច​បញ្ជាក់ថា​យើង​ខ្លាំង​នោះឡើយ​»​។​
 
​គួរ​បញ្ជាក់ថា កីឡាករ សុខ លឹម​ហេង ជា​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​ភ្នំពេញ ក្រោយ​ឆ្លង​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ក្នុងចំណោម​កីឡាករ​ជាង​៦០​នាក់​នា​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។ រូបគេ​ជា​កីឡា​ករលេខ​១​ប្រចាំ​ពូ​ល B ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​នៅ​ទីស្នាក់ការ NOCC ហើយ​គេ​ក៏​ជា​កីឡាករ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ផងដែរ​។   
 
​កីឡាករ ឈាវ បូរ៉ា​, ស៊ីវ ស៊ីន និង អេង សេង​ហៀក រួមទាំង​កីឡាករ​៥​រូប​ផ្សេងទៀត ត្រូវ​ប្រជែង​គ្នា​ក្នុង​វគ្គ​ជម្រុះ​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ខេត្តសៀមរាប ដែល​គ្រោង​រៀបចំ​ពីថ្ងៃ​ទី​១៣-១៦ ខែមេសា ឆ្នាំ​២០១៨៕     
 

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

 

Tag:
 អុកចត្រង្គ​
  ឈាវ បូរ៉ា​
  ស៊ីវ ស៊ីន​
  ហេង សេង​ហៀក​
  សុខ លឹម​ហេង​
  សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com