ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​អបអរ​ការ​កាន់តំណែង​របស់លោក Miguel Diaz-Canel នៅ​គុយបា​
21, Apr 2018 , 5:00 pm        
រូបភាព
​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​២០ ខែមេសា បាន​ផ្ញើ​ព្រះរាជសារ​អបអរ​ការ​កាន់តំណែង​របស់លោក Miguel Diaz-Canel ជា​ប្រមុខរដ្ឋ​គុយបា ពោលគឺ​ក្នុង​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា​។

 
​ក្នុង​ព្រះរាជសារ​ជា​ភាសា​បារាំង ព្រះករុណា​ព្រះមហាក្សត្រ បាន​ប្រទាន​ពរ​ដល់​លោក Miguel Diaz-Canel ជោគជ័យ​ក្នុង​បេសកកម្ម​បម្រើ​ជាតិ​របស់ខ្លួន ហើយ​ព្រះអង្គ ទ្រង់​មានជំនឿថា ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ បន្ត​អភិវឌ្ឍន៍​ទៅមុខ​។​
 
​សភា​គុយបា​បានសម្រេច​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​លោក Miguel Díaz-Canel  ដែលជា​អនុ​ប្រធានាធិបតី​គុយបា ឲ្យ​ធ្វើជា​ប្រធានាធិបតី​ថ្មី​ជំនួស​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ដែល​បានប្រកាស​ចុះ​ចេញពី​តំណែង​កន្លងមក​។ 
 
​លោក Miguel Díaz-Canel បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ផ្លូវការ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ ខែមេសា​។ មេដឹកនាំ​ថ្មី​នេះ​បានប្រកាស​បន្ត​ដើរ​លើផ្លូវ​បដិវត្តន៍ និង​ប្តេជ្ញា​មិន​ទទួលយក​របប​មូលធននិយម​ផងដែរ​៕
 
 
 

Tag:
 ព្រះមហាក្សត្រ​
  គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com