ជាតិ
សមាជិក​ព្រឹទ្ធសភា​ទាំង​៦២​រូប សម្រាប់​នីតិកាល​ថ្មី​
23, Apr 2018 , 11:19 pm        
រូបភាព
សមាជិក-សមាជិកព្រឹទ្ធសភាទាំង៦២រូប ក្នុងនីតិកាលទី៤ ថតជុំគ្នានៅមុខព្រឹទ្ធសភា មុននឹងចាប់ផ្តើមចូលប្រជុំលើកដំបូង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២0១៨។ រូបពីព្រឹទ្ធសភា
សមាជិក-សមាជិកព្រឹទ្ធសភាទាំង៦២រូប ក្នុងនីតិកាលទី៤ ថតជុំគ្នានៅមុខព្រឹទ្ធសភា មុននឹងចាប់ផ្តើមចូលប្រជុំលើកដំបូង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២0១៨។ រូបពីព្រឹទ្ធសភា
ដោយ: ថ្មីៗ
​សមាជិក​-​សមាជិក​ព្រឹទ្ធសភា ក្នុង​នីតិកាល​ទី​៤​នេះ មាន​ចំនួន​៦២ ដែល​កាលពីមុន​មាន​ត្រឹមតែ​៦១​រូប​។ សមាជិក​-​សមាជិកា​ទាំង​៦២​រូប ត្រូវបាន​ប្រកាស​សុពល​ភាព​រួចហើយ តាមរយៈ​កិច្ចប្រជុំ​លើកដំបូង នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ក្រោម​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​។



​សមាជិក​-​សមាជិកា​៥៨​រូប​នៃ​ព្រឹទ្ធសភា ដែល​កើតឡើង​ពី​ការបោះឆ្នោត​អសកល កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ គឺ​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​២​រូប ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ ហើយ​២​រូប​ទៀត ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​។ សមាជិក​-​សមាជិកា​២​រូប​នៃ​ព្រឹទ្ធសភា ដែល​ត្រូវបាន​រដ្ឋសភា​ជ្រើសតាំង គឺ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​សមាជិក​-​សមាជិកា​ទាំង​៥៨​រូប​នៃ​ព្រឹទ្ធសភា ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន​៖
​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​
​លោក ស៊ើ​យ កែវ
​លោក ម៉ុម ជឹម​ហ៊ុយ​
​លោកស្រី ទី បូរ៉ា​ស៊ី​
​លោក ថុង ច​ន់​
​លោក អ៊ុក ប៊ុន​ឈឿន​
​លោក សួន លន់​
​លោក យ៉ង់ សែម
​លោក ឡាយ ម៉េង​ឃី​ន​
​លោក សុខ យា​ត
​លោក សុខ ឥសាន​
​លោក ទេព ង​ន​
​លោក ចាន់ ណា​រ៉េត​
​លោក ណាំ ទុំ​
​លោក ឈិន គឹម​យា​ត​
​លោក គង់ សារាជ​
​លោក ឡាយ អ៊ី​ពិ​សិទ្ធិ​
​លោក ជា ជេ​ដ្ឋ​
​លោក ស៊ីម កា
​លោក នៃ ប៉េ​ណា​
​លោក គិ​ន ណែ​ត
​លោក អ៊ុក គង់​
​លោកស្រី ស៊ឹង ស៊ី​យុ​ត​
​លោក ប៉ុល លឹម
​លោក ម៉ាន់ ឈឿន
​លោក អន ស៊ុំ​
​លោក ហែម ខន​
​លោក ច្រឹង គឹម​ស្រ៊ា​ន​
​លោក ខៀវ មុត
​លោក មួង ប៉យ
​លោក ទឹម ផន
​លោក ជុំ វង​
​លោក ឡាន់ ឆន​
​លោក ឈួន ឡេង
​លោកស្រី មុំ សណ្តាប់​
​លោក ម៉ែន ស៊ី​ផាន់​
​លោកស្រី ឱ សុខុម​
​លោក កុក អាន​
​លោក ម៉ុង ឫទ្ធី​
​លោក ប្រាក់ ចំរើន
​លោក ញ៉ែម សាម៉ន​
​លោកស្រី ឯម ផលា​មុនី​
​លោក គឹម ធា​
​លោក សាយ បូ​រិ​ន
​លោក ស្រី បេន
​លោកស្រី មាន សំអាន​
​លោក អាយ ខន
​លោក ម៉ម ប៊ុននាង
​លោក សត ណា​ឌី
​លោកស្រី ស៊ី វណ្ណ​ថា
​លោក ជឹម លាវ​
​លោក លី យ៉ុង​ផាត់​
​លោក ទេព យុ​ទ្ធី​
​លោក ឈើ​យ ចាន់ណា​
​លោក លី សារី​
​លោក ឆាយ វណ្ណា​
​លោកស្រី ឃួន ឃុន​ឌី​
​លោក ហេង បូរ៉ា​

​សមាជិកា​២​រូប​នៃ​ព្រឹទ្ធសភា ដែល​ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ គឺ​សម្តេច នរោត្តម អរុណរស្មី និង​លោកស្រី អ៊ុំ សូ​ម៉ា​នី​ន​។
​ឯ​សមាជិក​-​សមាជិកា​២​រូប​នៃ​ព្រឹទ្ធសភា ដែល​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា គឺ​លោក សួន មាន លោកស្រី ជា ច័ន្ទ​ទេវី​៕


Tag:
 ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com