ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កំពូល​អាហារ​ដែល​សម្បូរ​ជាតិ​កាលស្យូម និង​វីតាមីន D
29, Apr 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រាងកាយ​របស់​មនុស្ស​យើង​ត្រូវការ​ជាតិ​កាលស្យូម និង​វីតាមីន D​។ តើ​អ្នក​កំពុងតែ​ទទួលបាន​ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់​ដែរ​ទេ​? មនុស្ស​ភាគច្រើន​គឺ​មិន​ទទួលបាន​គ្រប់​ឡើយ​។ មធ្យោបាយ​ច្រើនណាស់​ក្នុងការ​ទទួលបាន​ជាតិ​កាលស្យូម​កាន់តែច្រើន​នោះ​គឺ​ពី​របប​អាហារ​។ អ្នក​ប្រហែលជា​ធ្លាប់​ដឹង​រួច​ថា​ហើយ​ថា ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដូចជា ទឹកដោះគោ ហ្វ្រូ​ម៉ា​ត និង​យ៉ា​អួ សុទ្ធតែ​ផ្តល់​ជាតិ​កាលស្យូម​បាន​ទាំងអស់​។ អាហារ​ផ្សេងៗ​ដែលមាន​ជាតិ​កាលស្យូម​ខ្ពស់​មានដូចជា​៖



•    ស្ពៃ​ស្ពី​ណា​ច​
•    ពោត​បារាំង​
•    សណ្តែកសៀង​
•    សណ្តែក​សរ​
•    ត្រី​មួយចំនួន​ដូចជា ត្រី​សា​ឌី​ន ត្រី​សាល​ម៉ុង​ជាដើម​
•    អាហារ​ដែល​សម្បូរ​ជាតិ​កាលស្យូម​ទៀត​ដូចជា ទឹកក្រូច​ច្របាច់​មួយចំនួន និង​ស្រូវ​អូដ​

​អាហារ​ដែល​ផ្តល់​វីតាមីន D មានដូចជា​៖
•    ត្រី​សម្បូរ​ខ្លាញ់​ដូចជា ត្រី​ធូ​ណា និង​សាល​ម៉ុង​
•    អាហារ​មាន​វីតាមីន D ដែរ​មានដូចជា ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មួយចំនួន ទឹកក្រូច​ច្របាច់ សណ្តែកសៀង ជាដើម​
•    ថ្លើម​សត្វ​
•    ហ្វ្រូ​ម៉ា​ត​
•    ស៊ុត​ផ្នែក​កណ្តាល​

​ដើម្បី​ទទួលបាន​វីតាមីន D ពី​ចំណីអាហារ ត្រី​គឺជា​ជម្រើស​ដ៏​ល្អ​ណាស់​។

​តើ​អ្នកត្រូវការ​វីតាមីន D ច្រើន​ប៉ុណ្ណា​ទៅ​?
​ខាងក្រោម​នេះ​គឺជា​ចំនួន​ជាតិ​កាលស្យូម និង​វីតាមីន D ដែល​អ្នកត្រូវការ​រាល់ថ្ងៃ ដែល​រឿងនេះ​គឺ​ផ្អែកទៅលើ Institute of Medicine​។

​កាលស្យូម​៖
•    ក្មេង​អាយុ ១​ទៅ​៣​ឆ្នាំ ត្រូវការ ៧០០​មី​លី​ក្រាម​
•    ក្មេង​អាយុ ៤​ទៅ​៨​ឆ្នាំ ត្រូវការ ១០០០​មី​លី​ក្រាម​
•    ក្មេង​អាយុ ៩ ទៅ​១៨​ឆ្នាំ ត្រូវការ ១៣០០​មី​លី​ក្រាម​
•    មនុស្សពេញវ័យ ១៩ ទៅ​៥០​ឆ្នាំ ត្រូវការ ១០០០​មី​លី​ក្រាម​
•    ស្ត្រី ៥១ ទៅ​៧០​ឆ្នាំ ត្រូវការ ១២០០​មី​លី​ក្រាម​
•    បុរស ៥១ ទៅ​៧០ ត្រូវការ ១០០០​មី​លី​ក្រាម​
•    ស្ត្រី និង​បុរស ចាប់ពី ៧១​ឆ្នាំ​ឡើងទៅ ត្រូវការ ១២០០​មី​លី​ក្រាម​

​វីតាមីន D
•    អាយុ ១ ទៅ​៧០​ឆ្នាំ ត្រូវការ ៦០០ IU
•    អាយុ ៧១​ឆ្នាំ​ឡើងទៅ ត្រូវការ ៨០០ IU

​គ្រូពេទ្យ​អ្នក​ប្រហែលជា​ណែនាំ​ឲ្យ​ញ៉ាំ​ជាតិ​កាលស្យូម និង​វីតាមីន D កាន់តែច្រើន​បើសិនជា អ្នក​មិន​ទទួលបាន​ជីវជាតិ​ទាំងនេះ​គ្រប់គ្រាន់ ឬ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ពុក​ឆ្អឹង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com