វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
សេដ្ឋកិច្ចអន្តរជាតិ
ការនាំចេញ Smatphone របស់​កូរ៉េខាងត្បូង កើនឡើង​ជាងការរំពឹងទុក
02, Jun 2013 , 12:13 pm        
រូបភាព
ដោយ:
យោងតាម​ការផ្សាយ​រប​ស់ bloomberg ការនាំចេញ​ប្រភេទ​ទូរស័ព្ទ​Smatphone របស់​ប្រទេស​កូរ៉េខាងត្បូង បាន​កើនឡើង​ជាងការរំពឹងទុក នៅក្នុង​ខែឧសភា​កន្លងទៅនេះ។ កំណើន​នៃ​ការនាំចេញ​ទូរស័ព្ទ smartphone នេះ​មាន​លក្ខណៈ​ប្រសើរឡើង ដោយសារ​មាន​តម្រូវការ​ច្រើន​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ព្រមទាំង​បណ្ដាលមកពី អត្រា​ប្ដូរប្រាក់​យ៉េន​បាន​ធ្លាក់ចុះ​នៅក្នុង​ខែ​នេះ ។


ក្រសួងពាណិជ្ជកម្ម​រប​ស់​កូរ៉េខាងត្បូង នៅថ្ងៃនេះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការលក់​ទូរស័ព្ទ​ប្រភេទ smartphone បាន​កើនឡើង ព្រោះតែ​តម្រូវការ នៅក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។ ប៉ុន្តែ​ការធ្លាក់ចុះ​របស់​ប្រាក់​យ៉េន​នេះដែរ វា​ក៏​ជាការ​ព្រួយបារម្ភ​ដ៏​ធំ​មួយ សម្រាប់​ការនាំចេញ​របស់​យើង ព្រោះ​វា​អាច​នឹង​មានការ​ធា្ល​ក់​ចុះ​ផងដែរ ប្រសិនបើ​ការធ្លាក់ចុះ របស់​ប្រាក់​យ៉េន បន្ត​ចុះ​ក្នុង​រយះពេល​យូរ និង​មានការ​ធ្លាក់ចុះ​បន្ថែមទៀត​នោះ។

ការនាំ​ចេញទៅ​ក្រៅប្រទេស​បាន​កើនឡើង ៣.២ភាគរយ កាល​ពីមួយ​ឆ្នាំមុន បន្ទាប់ពី​មាន​កំណើន ០.៤ ភាគរយ​នៅក្នុង​ខែមេសា។ នេះ​បើ​យោងតាម​ឱ្យដឹង ក្នុង​សេចក្តីថ្លែងការណ៍​មួយ របស់​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​កូរ៉េខាងត្បូង​នៅថ្ងៃនេះ។

អ្នកបង្កើត​គោលនយោបាយ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​កិច្ចខិតខំ​ប្រឹងប្រែង​ពិចារណា ធ្វើយ៉ាងណា​ដើម្បី​ជំរុញ​សេដ្ឋកិច្ច ជាមួយនឹង​សកម្មភាព​សារពើពន្ធ និង​រូបិយវត្ថុ។ ខណៈពេលដែល​ការផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការនាំចេញ​នោះ គឺ​ដើម្បី​ទប់ទល់​ជាមួយនឹង​ការធ្លាក់ចុះ​ប្រាក់​យ៉េន​ហើយ​ការនាំ​ចេញទៅ​ក្រៅប្រទេស គឺមាន​ចំនួន​ស្មើនឹង​ពាក់កណ្តាល​នៅក្នុង​សេដ្ឋកិច្ច​របស់​កូរ៉េខាងត្បូង​ទាំងមូល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com