ជាតិ
សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច ឆ្ងល់​សិស្ស​ឥឡូវ​ខ្សោយ​គណិតវិទ្យា
09, May 2018 , 10:51 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទាញ​ការចាប់អារម្មណ៍​មួយ​ថា សិស្ស​បច្ចុប្បន្ន​ហាក់​ខ្សោយ​គណិតវិទ្យា និង​មិន​ចង់​រៀន​មុខវិជ្ជា​នេះ​។ លោក​លើកឡើង​ដូចនេះ ដោយ​ចង់​ផ្សារភ្ជាប់​នឹង​មុខរបរ​ការងារ​។ លោក វ​ង្សី វិស្សុត លើកឡើងថា មុខវិជ្ជា​គណិត និង​មុខវិជ្ជា​វិទ្យាសាស្ត្រ​ដទៃទៀត សំខាន់​ណាស់​សម្រាប់​ឈោង​ចាប់​ការងារ ជាអាទិ៍ ជំនាញ​វិស្វកម្ម ដែល​កម្ពុជា​កំពុង​ខ្វះ​អ្នកជំនាញ​ផ្នែក​នេះ ហើយ​ការងារ​នេះ​ក៏​ផ្ដល់ប្រាក់​កម្រៃ​ខ្ពស់​គួរសម​។


 
​សូម​ស្ដាប់​ប្រសាសន៍​លោក វ​ង្សី វិស្សុត ខាងក្រោម​នេះ​៖

 
 

ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្ដីពី​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា នៅ​ថ្ងៃទី​៩​ខែឧសភា លោក វ​ង្សី វិស្សុត បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​លើ​បញ្ហា​សិស្ស​រៀន​ខ្សោយ​គណិតវិទ្យា​នេះ ដែល​អាចមកពី​បញ្ហា​សង្គម ឬ​និន្នាការ​ទីផ្សារការងារ​។ 
 
​លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា ការផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ឲ្យ​ឆ្លើយតប​តម្រូវការ​ទីផ្សារ គឺ​មិនមែន​ផ្អែក​តែ​លើ​ការរៀបចំ​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ការអប់រំ​បណ្ដុះបណ្ដាល​សិស្សានុសិស្ស​តាំងពី​ថ្នាក់​តូចៗ​គឺជា​រឿង​ចាំបាច់ ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​ស្រលាញ់​ការរៀន​មុខវិជ្ជា​មូលដ្ឋាន​វិទ្យាសាស្ត្រ និង​បច្ចេកទេស​៕
 

Tag:
 គណិត​
  វ​ង្សី វិស្សុត​
© រក្សាសិទ្ធិដោយ thmeythmey.com