ជាតិ
ក្រសួងបរិស្ថាន កំពុង​ស៊ើបអង្កេត​រឿង​នារី​ចម្អិន​សត្វព្រៃ បង្ហោះ​តាម​Youtube
10, May 2018 , 11:13 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន កំពុង​ស៊ើបអង្កេត​លើ​ករណី​នារី​ម្នាក់​ដែល​បាន​បង្ហោះ​សកម្មភាព​ចម្អិន​សត្វព្រៃ នៅលើ​យូ​ធូប (Youtube) នោះ ដើម្បី​ស្រាវជ្រាវ​រក​ភស្តុតាង​បន្ថែម និង​រក​អ្នក​ដែល​ពាក់ព័ន្ធ ចាត់ការ​តាមផ្លូវ​ច្បាប់​។​



​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព មិនទាន់​ដឹង​ច្បាស់​ថា នារី​ម្នាក់ រួមទាំង​អ្នកពាក់ព័ន្ធ​ក្នុងករណី​ចម្អិន​សត្វព្រៃ​ដែល​បង្ហោះ​តាម Youtube នោះ នឹងត្រូវ​មានទោស​យ៉ាងណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ការប្រមូល​ភស្តុតាង គ្រប់​ជ្រុងជ្រោយ​ជាមុនសិន​។ ចំពោះ​ការដាក់ទោស​ទាន់​វិញ ខាង​តុលាការ​ជា​អ្នកធ្វើ​ការបន្ត​។

អត្ថបទទាក់ទង


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សៅ សុភាព បញ្ជាក់​ដូច្នេះ​ថា​៖«​ពេលនេះ​ក្រសួង​កំពុងធ្វើការ យើង​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​រឿងនេះ ហើយ​រក​ភស្តុតាង​ឲ្យ​គ្រប់​ជ្រុងជ្រោយ​សិន​។ មានទោស​យ៉ាងណា គឺ​ខាង​តុលាការ​ជា​អ្នកសម្រេច​។ យើង​បាន​ទាក់ទង​ទៅ​នារី​នោះ​ឱ្យចូល​ខ្លួន​មក​បំភ្លឺ​ហើយ​»​។​



​សូប​បញ្ជាក់ថា Youtube ដែលមាន​ឈ្មោះថា Natural Life TV បាន​បង្ហោះ​ពី​សកម្មភាព​នារី​វ័យក្មេង​ម្នាក់​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៅ​ចម្អិន​ជា​អាហារ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ប្រតិកម្ម​យ៉ាងខ្លាំង និង​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​តាមច្បាប់​៕


Tag:
 សត្វព្រៃ​
 ​បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com