ជាតិ
សាសនិក​ឥស្លាម​នៅ​កម្ពុជា​កំណត់​ថ្ងៃទី​១៧ ឧសភា ជា​ថ្ងៃ​ចូល​បួស​ខែ​រ៉​ម៉ា​ឌន​
16, May 2018 , 11:09 am        
រូបភាព
​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃទី​១៥ ឧសភា បានប្រកាស​ប្រាប់​ដល់​សាសន​ឥស្លាម​ទាំងអស់ ឱ្យចូល​បួស​ខែ​រ៉​ម៉ា​ឌន​នៅ​ថ្ងៃទី​១៧ ឧសភា​។ សេចក្តីជូនដំណឹង​នេះ​ធ្វើឡើង​ក្រោយពី​ការត្រួតពិនិត្យ​តាមដាន​ខ្នើត​ខែ​សម្រាប់​ខែ​រ៉​ម៉ា​ឌន​ឆ្នាំនេះ របស់​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​។​



អត្ថបទទាក់ទង


​ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បានកំណត់​យក​ថ្ងៃទី​១៧ ឧសភា ឆ្នាំ​២០១៨ ដើម្បី​ផ្តើម​បួស (​តម​អាហារ​)​។ លោក សុះ កំ​រ៉ី ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា តាមរយៈ​សេចក្តីជូនដំណឹង​ខាងលើ បាន​ប្រាប់​ដល់​អ៉ី​មាុំ (​ថ្នាក់ដឹកនាំ​ឥស្លាម​) គ្រប់​ជាន់ថ្នាក់ ត្រូវ​ផ្សព្វ​ផ្សាយដំណឹង​នេះ​បន្តទៅ​សាសនិក​ឥស្លាម​ឱ្យ​ជ្រាប​ដើម្បី​ចូលរួម​អនុវត្ត​គ្រប់ៗ​គ្នា​៕




Tag:
 រ៉​ម៉ា​ឌន
© រក្សាសិទ្ធិដោយ thmeythmey.com