ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បោះឆ្នោត
នយោបាយជាតិ
លោក សឹង្ហ គីរី៖ គណបក្សខ្មែររួបរួមជាតិ នឹងរៀបចំអំណាចទាំង៣ឡើងវិញ ដើម្បីដោះស្រាយភាពអយុត្តិធម៌ក្នុងសង្គម
× ភ្នំពេញ៖ ក្នុងចំណោមគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោតនោះ ក៏មានគណបក្សខ្មែររួបរួមជាតិ ដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការ សម្រាប់ការបោះឆ្នោត អាណត្តិទី៦ នៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ។ ដើម្បីទទួលបានជ័យជម្នះនោះ គណបក្សខ្មែររួបរួមជាតិ បានដាក់គោលនយោបាយចំនួន៩ចំណុច ក្នុងការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ នៅពេលគណបក្សដឹកនាំប្រទេស។
ជាបន្តសូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក សឹង្ហ គីរី ប្រធានគណបក្សខ្មែររួបរួមជាតិ ដូចតទៅ៖
ក្នុងចំណោមគោលនយោបាយទាំង៩ចំណុចនេះ គណបក្សខ្មែររួបរួមជាតិ បានយកគោលនយោបាយរៀបចំអំណាចតុលាការ នីតិបញ្ញត្តិ និងនីតិប្រតិបត្តិជាចម្បង ដើម្បីដោះស្រាយបញ្ហាអយុត្តិធម៌ក្នុងសង្គម។ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក សឹង្ហ គីរី បាននិយាយថា មូលហេតុដែលគណបក្សលោក យកគោលនយោបាយពង្រឹងអំណាចទាំង៣ឡើងវិញ គឺដើម្បីវែកញែកឲ្យដាច់ពីគ្នា នៃអំណាចទាំងនេះ ក្រោយពីឃើញភាពមិនឯករាជ្យរបស់តុលាការ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
Tag:
សឹង្ហ គីរី
បក្សខ្មែររួបរួមជាតិ
បក្សនយោបាយ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com