ជាតិ
បោះឆ្នោត
បក្ស​ខ្មែរ​ឈប់​ក្រ ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​ហើយ គ​.​ជ​.​ប បន្ត​ពិនិត្យ​៩​បក្ស​ទៀត​
18, May 2018 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
​គណបក្ស​ខ្មែរ​ឈប់​ក្រ ត្រូវបាន​ទទួលស្គាល់​ចុះបញ្ជី​គណបក្សនយោបាយ​ផ្លូវការ​ហើយ​នៅ​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​។ នេះ​បើតាម​លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ។​

 
​គណបក្ស​ខ្មែរ​ឈប់​ក្រ ដែល​ឈរឈ្មោះ​នៅ​២៥​មណ្ឌល ក្លាយជា​គណបក្ស​ទី​១១ ដែល​ត្រូវ​គ​.​ជ​.​ប ទទួលស្គាល់​ក្នុងចំណោម​គណបក្ស​ទាំង​២០​ដែល​បានដាក់​ពាក្យ​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​នាពេលខាងមុខ​។ បច្ចុប្បន្ន គ​.​ជ​.​ប កំពុង​ពិនិត្យ​លើ​គណបក្ស​ចំនួន​៩​ផ្សេងទៀត​។​
 
​គណបក្ស​ចំនួន​១១ ដែល​ត្រូវបាន​ទទួលស្គាល់​រួមមាន​៖
-​គណបក្ស​យុវជន​កម្ពុជា​
-​គណបក្ស​ប្រជាជន​កម្ពុជា​
-​គណបក្ស​សញ្ជាតិ​កម្ពុជា​
-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​
-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​
-​គណបក្ស​ពន្លឺ​ថ្មី​
-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​
-​គណបក្ស​ខ្មែរ​តែមួយ​
-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​
-​គណបក្ស​ខ្មែរ​ឈប់​ក្រ​៕

Tag:
 បោះឆ្នោត​
  ខ្មែរ​ឈប់​ក្រ
© រក្សាសិទ្ធិដោយ thmeythmey.com