កីឡាអន្តរជាតិ
អន្តរជាតិ
លោក Unai Emery ក្លាយ​ជាគ្រូបង្វឹក​របស់កាំភ្លើងធំ Arsenal
23, May 2018 , 3:37 pm        
រូបភាព
លោក Unai Emery គ្រូបង្វឹក​ថ្មី​របស់ Arsenal។ រូបថត AFP
លោក Unai Emery គ្រូបង្វឹក​ថ្មី​របស់ Arsenal។ រូបថត AFP
ដោយ: ថ្មីៗ
ក្លិបកាំភ្លើងធំ Arsenal បាន​ប្រកាសពី​ការតែងតាំង​អតីត​គ្រូបង្វឹក​ក្លិប PSG និង Sevilla ជាគ្រូបង្វឹក​ថ្មី​របស់ខ្លួន នា​ថ្ងៃទី​២៣ ខែឧសភា នេះ ដើម្បី​ជំនួស​តំណែង​លោក Arsene Wenger ដែលបានដឹកនាំអស់រយៈពេល​២២​ឆ្នាំ។



លោក Emery អាយុ​៤៦​ឆ្នាំ បាន​ចូល​រួម​ជាមួយ​កាំភ្លើង​ធំ បន្ទាប់ពី​បាននាំ PSG លើកពាន Ligue 1។

គ្រូបង្វឹក​អេស្ប៉ាញ​រូបនេះ ក៏​ធ្លាប់​បាន​ដឹកនាំ​ក្លិបយក្ស​បារាំងឈ្នះ​ពាន​ក្នុងស្រុក​ចំនួន​៤ ហើយ​កន្លងមក បាននាំ Sevilla ឈ្នះពាន Europa League ៣លើក។

 

Tag:
 បាល់ទាត់
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com