ជាតិ
លោក ប្រាក់ សុខុន ស្នើសុំ​តែងតាំង​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ថ្មី​ជំនួស​លោក ជុំ សុន្ទរី
25, May 2018 , 8:59 pm        
រូបភាព
លោក កេត សោផាន់ (ឆ្វេង) ត្រូវបានស្នើរតែងតាំងជាអ្នកនាំពាក្យក្រសួងការបរទេសជំនួស​លោក ជុំ សុន្ទរី
លោក កេត សោផាន់ (ឆ្វេង) ត្រូវបានស្នើរតែងតាំងជាអ្នកនាំពាក្យក្រសួងការបរទេសជំនួស​លោក ជុំ សុន្ទរី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើ​ដូច​ការគ្រោងទុក​នោះ លោក កេ​ត សោ​ផាន់ នឹងត្រូវ​ចូលកាន់​តំណែង​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក ជុំ សុន្ទរី ។ នេះ​បើតាម​លិខិត​របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ស្នើ​ទៅកាន់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។



​លិខិត​របស់​ក្រសួងការបរទេស ដែល​ស្នើ​ទៅ​សម្ដេច ហ៊ុន សែន សុំ​ផ្លាស់ប្ដូរ និង​តែងតាំង​ឯកអគ្គរាជទូត និង​មន្ត្រី​ក្រសួង​ថ្មី ចំនួន​១៦​នាក់​នោះ បានតែងតាំង​លោក​ជុំ សុន្ទរី បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​រដ្ឋ​ម៉ិ​ក​ស៊ិ​កូ ជំនួស​លោក ជុំ ប៊ុន​រ៉ុង ដែល​ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។​

​ចំពោះ​តួនាទី​របស់លោក ជុំ សុន្ទរី វិញ ត្រូវបាន​ជំនួស​ដោយ​លោក កេ​ត សោ​ផាន់ ឯកអគ្គរាជទូត​ប្រតិភូ​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​យូណេស្កូ និង​ជានា​យក​ផ្ទះ​ខ្មែរ នៅ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​នៅ​ទីក្រុង​ប៉ារីស ដែល​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។​

អត្ថបទទាក់ទង


​តែ​យ៉ាងណា​សំណើ​ខាងលើនេះ ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សិន មុននឹង​សម្ដេច ស្នើ​ទៅ​ព្រះមហាក្សត្រ សុំ​ការ​ឡាយព្រះហស្ថលេខា ផ្លាស់ប្តូរ និង​តែងតាំង​ឯកអគ្គរាជទូត និង​មន្ត្រី​ក្រសួង​ថ្មី ចំនួន​១៦​នាក់​នេះ​៕


Tag:
 ប្រាក់ សុខុន​
  ហ៊ុន សែន​
  កេ​ត សោ​ផាន់​
  ជុំ សុន្ទរី
© រក្សាសិទ្ធិដោយ thmeythmey.com