ជាតិ
បោះឆ្នោត
លេខ​រៀង​របស់​គណបក្ស​ទាំង​២០ នៅលើ​សន្លឹកឆ្នោត នឹងត្រូវ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​
27, May 2018 , 5:59 pm        
រូបភាព
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​រៀបចំ​ពិធី​ចាប់ឆ្នោត កំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត ជា​សាធារណៈ នៅ​ថ្ងៃទី​២៩ ខែឧសភា វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក នៅ​សាលប្រជុំ​អគារ S នៃ​ក្រសួងមហាផ្ទៃ​។ សម្ដេចព្រះសង្ឃរាជ ទាំងពីរ​គណៈ នឹង​យាង​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស នៅក្នុង​ពិធី​នេះ​។​



​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រដ្ឋសភា នីតិកាល​ទី​៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខនេះ មាន​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ចំនួន ២០ ៕


© រក្សាសិទ្ធិដោយ thmeythmey.com