ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ចង់​ធ្វើជា​ជម្រើស​ថ្មី​សម្រាប់​ពលរដ្ឋ ជំនួស​លោក សម រង្ស៊ី និង​សម្ដេច ហ៊ុន សែន
27, May 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនី​កា បង្កើតឡើង​ទើបបាន​រយៈពេល​១​ខែ សម្រាប់​ការចូលរួម​ការបោះឆ្នោត​ខាងមុខ​។ គណបក្ស​ឆន្ទៈ​ខ្មែរ ត្រូវបាន​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលស្គាល់​ជា​ផ្លូវការ​ហើយ ។​



​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនី​កា បាន​និយាយថា ការបង្កើត​គណបក្ស​ថ្មី​នេះ គឺ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​រំលាយ​។ លោក គង់ មុនី​កា បាន​បញ្ជាក់ថា ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខនេះ គឺ​មិនមែន​លោក ស្អប់​លោក សម រង្ស៊ី និង​សម្ដេច ហ៊ុន សែន ទេ ប៉ុន្តែ​លោក ចង់​ក្លាយជា​ជម្រើស​ថ្មី សម្រាប់​ប្រជាពលរដ្ឋ ។​

​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ជុំវិញ​គោលជំហរ​គណបក្ស សម្រាប់​ការចូលរួម​ការបោះឆ្នោត​ខាងមុខនេះ ដូចតទៅ​៖





Tag:
 គង់ មុនី​កា​
  គង់ គាំ
  គណបក្ស​ឆន្ទៈ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com