FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Salah ជឿជាក់ថា ស្មា​ខ្លួន​ធូរស្បើយ និង​អាចជួយ​អេ​ហ្ស៊ី​ប​នៅ World Cup
28, May 2018 , 10:46 am        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម Mohamed Salah ថា​ខ្លួន​មានការ​ជឿជាក់​ដើម្បី​ទៅ​ចូលរួម​ជាមួយ​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ក្នុង​យុទ្ធនា​ការប្រកួត​ពានរ​ង្វាន់ FIFA World Cup នៅ​រុស្ស៊ី​ខែក្រោយ​នេះ បន្ទាប់ពី​របួស​ស្មា​ធ្ងន់ធ្ងរ អំឡុង​ការប្រកួត​ពានរង្វាន់ UEFA Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​តារា​កំពុង​លេចធ្លោ វ័យ ២៥ ឆ្នាំ​បាន​ដើរ​ចេញពី​ទីលាន​ប្រកួត​នៃ​កីឡដ្ឋាន NSC Olimpiyskiy Stadium ទាំង​ទឹកភ្នែក​ក្រោយ​លេង​បានតែ​៣០​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​ប៉ះគ្នា​ជាមួយ​ខ្សែការពារ Sergio Ramos ក្នុងការ​ប្រកួត​ដែល Liverpool ចាញ់ Real Madrid ៣-១​។​

​បញ្ហា​របួស​របស់​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​ក្របខណ្ឌ Premier League រដូវ​កាល ២០១៧-២០១៨ បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​រប​ស់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​ពី​វត្តមាន​របស់គេ​ក្នុង​ការប្រកួត​ពានរង្វាន់ World Cup 2018 ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា​នេះហើយ​។​



​បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ផ្លួ​វ​ការ Liverpool លោក Jurgen Klopp អ្នកចាត់ការ​ទៅ​ទៅ​ហង្ស​ក្រហម​ក៏បាន​លើកឡើង​ពីរ​បួស​នេះ​ថា​ពិតជា​ធ្ងន់ធ្ងរ និង​មិនមែនជា​រឿង​ល្អ​សម្រាប់​កីឡាករ​របស់លោក​ឡើយ​។​

​តែ​យ៉ាងណាក៏ដោយ ជុំវិញ​បញ្ហា​រ​បួស​នេះ ​សមី​ខ្លួន​បានប្រកាស​អះអាងថា​រូបគេ​មាន​ទំនុកចិត្ត​ខ្ពស់​ដើម្បី​ជួយ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ទាល់​ពេលវេលា​។​
«​សេចក្តីស្រឡាញ់ និង​ការគាំទ្រ​របស់​អ្នក​បានផ្តល់​កម្លាំងចិត្ត​ឲ្យ​ខ្ញុំ ដែល​នេះ​ជា​អ្វីដែល​ខ្ញុំ​ត្រូវការ​។ នេះ​ជាការ​លើកឡើង​របស់ Salah​។​



​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ហ្ស៊ី​ប ក៏បាន​បង្ហោះ​ថា​ការថត X-ray ដែក​បង្ហាញថា Salah រង​ការឈឺចាប់​នៅត្រង់​សរសៃ​ស្មា ប៉ុន្តែ​ពួកគេ​ជឿជាក់ថា​អតីត​ខ្សែប្រយុទ្ធ Chelsea រូបនេះ នឹង​ជា​ទាន់​ព្រឹត្តិការណ៍​ពិភពលោក​នៅ​រុស្ស៊ី​។​

​អេ​ហ្ស៊ី​ប​នឹង​ចាប់ផ្តើម​ការប្រកួត​ដំបូង​ជាមួយ​អ៊ុយ​រូ​ហ្គា​យ​នា​ថ្ងៃទី ១៥ ខែមិថុនា សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ពួ​ល A៕

អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  FIFA World Cup
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com