ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស ខេង បើកភ្លើង​ខៀវ​សម្រាប់​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា
07, Jun 2013 , 12:36 pm        
រូបភាព
ក្រសួងមហាផ្ទៃ​បានចេញ​លិខិត​មួយច្បាប់ អនុញ្ញាត​ឲ្យ​ជនរងគ្រោះ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រៀបចំ​ធ្វើ​មហា​បាតុកម្ម​ថ្ងៃទី៩ ខែមិថុនា​ខាងមុខ ដើម្បី​ប្រឆាំងនឹង​លោក កឹម សុខា។

 

មហា​បាតុកម្ម​នេះ​គ្រោង​នឹង​រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​គ្រោង​នឹងមាន​មនុស្ស​មួយ​ម៉ឺន​នាក់​ចូលរួម​ផងដែរ ដែរ​នេះ​ខុសពី​ការស្នើសុំ​ក្នុង​លិខិត ដែលមាន​ចំនួន២ម៉ឺន​នាក់។ ក្នុង​លិខិត​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​មនុស្ស ៥០០នាក់ ហែរ​ក្បួន​នៅតាម​ដងផ្លូវ ដើម្បី​យក​ញ្ញ​តិ្ត​ទៅ​ការិយាល័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ ឲ្យ​លោក កឹម សុខា ធ្វើ​ពិធី​សុំទោស​នៅក្នុង​គុក​ទួលស្លែង ដែល​ត្រូវបាន​គេ​ចោទថា លោក​បាន​និយាយថា គុក​ទួលស្លែង​ជា​កន្លែង​សិប្ប​និ​មិ្ម​ត​នោះ។

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែល​ក្នុងនោះមាន លោក ជាម យៀប លោក ឈាង វុន បាន​ប្រកាស​ចូល​ក្នុង​ក្បួន​បាតុកម្ម​ដែល​ជាការ​ផ្តួចផ្តើម​គំនិត​របស់​លោក ជុំ ម៉ី តំណាង​អតីត​អ្នក​រងគ្រោះ​នៅ​សម័យ​ខ្មែរ​ក្រហម​ផងដែរ៕  

© រក្សាសិទ្ធិដោយ thmeythmey.com