FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ដក​អាជ្ញាកណ្តាល​អាស៊ី​ម្នាក់​ពី World Cup ដោយសារ​ជាប់​ករណី​ស៊ីសំណូក
31, May 2018 , 11:44 am        
រូបភាព
ដោយ: ថ្មីៗ
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បាន​ដកសិទ្ធិ​អាជ្ញាកណ្តាល​លោក Fahad Al-Mirdasi ចេញពី​ការប្រកួត​ពានរង្វាន់ World Cup ឆ្នាំ ២០១៨ នៅ​រុស្ស៊ី បន្ទាប់ពី​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​ករណី​កំណត់​លទ្ធផល​ប្រកួត​។ នេះ​បើតាមការផ្សាយរបស់ FIFA.com ។​



FIFA សម្រេច​ដក​អាជ្ញាកណ្តាល​វ័យ​៣២​ឆ្នាំ​រូបនេះ នៅក្រោយពេល​សហព័ន្ធ​កីឡាបាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត (SAFF) ដាក់​បំរាម​មិន​ឲ្យ​មាន​សកម្មភាព​កាត់ក្តី​នៅលើ​ទីលាន​អស់​មួយជីវិត​។​

Al-Mirdasi បាន​សារភាពថា​ខ្លួន​ព្យាយាម​រៀបចំ​លទ្ធផល​ទុក​មុន​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន King’s Cup វាង​ក្រុម Al-Ittihad និង Al -Faisaly​។ បន្ទាប់ពី​ពិចារណា​លើ​ភ័ស្តុតាង និង​ចម្លើយសារភាព​ខាងលើនេះ FIFA បាន​និយាយថា​លក្ខខណ្ឌ​របស់​អាជ្ញាកណ្តាល សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​រូបនេះ​មិន​គ្រប់គ្រាន់​ដើម្បី​ជ្រើសរើស​ទៅ​កាត់សេចក្តី​នៅ World Cup នៅ​ខែក្រោយ​ទៀត​នោះទេ​។​

​ក្រៅពី​លោក Al-Mirdasi អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​ក៏បាន​បញ្ឈរជើង​អាជ្ញាកណ្តាល​ពីររូប​ទៀត រួមមាន​លោក Mohammed Al-Abakry និង​លោក Abdulah Al-Shalwai ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ Al-Mirdasi ដែរ​។​

FIFA បានប្រកាស​ឈ្មោះ​អាជ្ញាកណ្តាល និង​ជំនួយការ​អាជ្ញាកណ្តាល​ចំនួន ៣៦​រូប រូ​ច​មកហើយ​កាលពី​ខែមីនា​កន្លងទៅ ដើម្បី​យកទៅ​កាត់សេចក្តី​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ដែល​ក្នុងនោះ​មិនមាន​អាជ្ញាកណ្តាល​មកពី​ចក្រភព​អង់គ្លេស​ឡើយ​៕

អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  FIFA World Cup
  អាជ្ញាកណ្តាល​
  Fahad Al-Mirdasi
© រក្សាសិទ្ធិដោយ thmeythmey.com