ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាង​សង្គ្រោះ​ជាតិ​ពិភាក្សា​លើ​ករណី​លោក កឹម សុខា នៅ​ក្រសួងមហាផ្ទៃ
08, Jun 2013 , 10:56 am        
រូបភាព
លោក ឆាយ ស៊ីណារិទ្ធ (ឆ្វេង) ជួបពិភាក្សាជាមួយ​តំណាងគណបក្ស​សង្គ្រោះជាតិ
លោក ឆាយ ស៊ីណារិទ្ធ (ឆ្វេង) ជួបពិភាក្សាជាមួយ​តំណាងគណបក្ស​សង្គ្រោះជាតិ
ដោយ: ថ្មីៗ
នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប គឺ​លោក គួ​យ ប៊ុន​រឿន លោក ឡុង រី និង​លោក គង់ បូរ៉ា ដែល​ជំនួសមុខ​ឲ្យ​លោក កឹម សុខា បាន​ជួបពិភាក្សា​ជាមួយ​លោក ឆាយ ស៊ីណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ។



នេះ​ជាការ​ចូលរួម​តាម​ការអញ្ជើញ​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការការពារ​សន្តិសុខ សុវត្ថិភាព ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែលជា​គោលដៅ​នៃ​មហា​បាតុកម្ម​នា​ថ្ងៃទី៩ ខែមិថុនា ស្អែក​នេះ ពី​សំណាក់​ក្រុម​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ក្រោម​ការដឹកនាំ​របស់លោក ជុំ ម៉ី ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា អុជ​ធូប​សុំទោស​ចំពោះ​ការ​និយាយថា គុក​ទួលស្លែង​ជា​សិប្បនិម្មិត។

មហា​បាតុកម្ម​នេះ​នឹង​រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​គ្រោង​នឹងមាន​មនុស្ស​មួយ​ម៉ឺន​នាក់​ចូលរួម​ផងដែរ។ ក្នុង​លិខិត​របស់​ក្រសួងមហាផ្ទៃ  លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បានអនុញ្ញាត​ឲ្យ​មនុស្ស ៥០០នាក់ ហែរ​ក្បួន​នៅតាម​ដងផ្លូវ ដើម្បី​យក​ញ្ញ​តិ្ត​ទៅ​ការិយាល័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្នុងនោះ​មាន លោក ជាម យៀប លោក ឈាង វុន បានប្រកាស​ចូលក្នុង​ក្បួន​បាតុកម្ម​ដែលជា​ការផ្តួចផ្តើម​គំនិត​របស់លោក ជុំ ម៉ី តំណាង​អតីត​អ្នករងគ្រោះ​នៅ​សម័យ​ខ្មែរក្រហម​ផងដែរ។

ទោះបីជា​យ៉ាងណាក៏ដោយ ការសុំ​ទោស​ដែល​ចេញពី​មាត់​របស់លោក កឹម សុខា នឹង​មិនអាច​កើតមាន​ឡើយ ពីព្រោះ​លោក កឹម សុខា មិនបាន​និយាយ​អ្វី​ខុស​ឡើយ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com