ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក រ៉ុង ឈុន អំពាវនាវ​សមាជិក​ខ្លួន​កុំ​ឲ្យ​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា
08, Jun 2013 , 7:56 pm        
រូបភាព
នៅ​ថ្ងែ​នេះ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បានចេញ​សេចក្តីអំពាវនាវ​មួយ ហាម​មិន​ឲ្យ​សមាជិក សមាជិកា កម្មករ កម្មការិនី គ្រូបង្រៀន មន្ត្រីរាជការ រួម​នឹង​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ មិនត្រូវ​ចូល រួម​មហា​បាតុកម្ម​ប្រឆាំង​ថ្ងៃស្អែក ដើម្បី​ប្រឆាំងនឹង​លោក កឹម សុខា​នោះទេ។



បើតាម​ការពន្យល់​ពី​លោក រ៉ុង ឈុន បាតុកម្ម​នេះ​ធ្វើឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ ប៉ុណ្ណោះ មិនមែន​ដើម្បី​ផលប្រយោជន៍​រួម​នោះទេ។ ផលប្រយោជន៍​រួម​នៅត្រង់​នេះ លោក រ៉ុង ឈុន​ចង់ សំដៅថា មិនមែនជា​រូបភាព​ធ្វើឡើង​ដើម្បី ប្រឆាំង​បរទេស​ឈ្លានពាន​ទឹកដី ការកាប់បំផ្លាញ​ព្រៃឈើ អំពើពុករលួយ អ​យុ​ត្តិ​ធ៌​ម​សង្គម ឫ​ក៏​ការទាមទារ​តំឡើង​ប្រាក់ខែ​ណាមួយ​នោះទេ តែ​ជាការ​តវ៉ា​ដើម្បី​បំពេញចិត្ត បុគ្គល​អ្នកកាន់អំណាច​តែប៉ុណ្ណោះ។

សេចក្តីអំពាវនាវ​រប​ស់លោក រ៉ុង ឈុន​នេះដែរ ធ្វើឡើង​ស្របពេល​មាន​ព័ត៌មាន​លេចឡើង​ថា នឹងមាន បាតុករ​ចូលរួម ជា​មន្ត្រីរាជការ គ្រូបង្រៀន និ​យោ​ជិ​ក រួម​នឹង​និស្សិត​មួយចំនួន ដើម្បី​គាំទ្រ​មហា​បាតុកម្ម ដឹកនាំ​ដោយ​លោក ជុំ មី ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ចំពោះ​អ្វីដែល​លោក​ថា គុក​ទួលស្លែង ជា​កន្លែង​សិប្ប​និ​មិ​ត្ម​នោះ។

ទោះជា​យ៉ាងណាក៏ដោយ រហូតមកដល់​ថ្ងៃនេះ គោលជំហ​របស់លោក កឹម សុខា នៅតែ​អះអាងថា រូប លោក​នឹងមិន​ធ្វើការ​សុំទោស​ជា​លក្ខណៈ​ណាមួយ​ឡើង ពីអ្វី​ដែល​លោក​បញ្ជាក់ថា លោក​មិនបាន​និយាយ​នោះ៕

 


© រក្សាសិទ្ធិដោយ thmeythmey.com