អត្ថបទពាណិជ្ជកម្ម
ជាវ​ទូរស័ព្ទ vivo X21 អ្នកនឹង​ទទួលបាន​កញ្ចប់​កាដូ​យ៉ាង​ពិសេស សម្រាប់​រដូវ​កាល FIFA World Cup 2018​នេះ​
27, Jun 2018 , 10:30 am        
រូបភាព
Vivo X 21 គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​មុនដំបូង​គេ​បង្អស់​លើ​ពិភពលោក ដោយ​វា​បានប្រកាស​ចេញ​កាលពី​ត្រីមាស​ទី ១ កន្លងទៅ និង​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅពេលនេះ​សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​ប្រើប្រាស់​ទូរស័ព្ទ អេក្រង់​លាត​ធំ លោកអ្នក​អាច​រក​ជាវ​បាន​នៅតាម​បណ្ដា​ហាង​ចែកចាយ​ផលិតផល Vivo ដែល​នៅ​ជិត​លោកអ្នក​បំផុត​។

​កាន់តែ​ពិសេស​ទៅទៀត​នោះ Vivo X21 មានតម្លៃ ត្រឹមតែ ៥៩៩ ដុល្លារ លោកអ្នក​នឹង​ទទួល​កញ្ចប់​កាដូ​បាល់ទាត់​មួយ ដែលមាន​ស្លាក​សញ្ញា Vivo ពិសេស​បំផុត​សម្រាប់​រដូវ​កាល FIFA World Cup 2018 នេះ និង​កញ្ចប់​ស៊ីម​ស្មា​ត​ធំ​ហ្មង៎​ពី​ក្រុមហ៊ុន​ស្មា​ត រយៈពេល ១៦ សប្ដាហ៍​ដោយ​ឥតគិតថ្លៃ​ផងដែរ​ចាប់ពី​ថ្ងៃនេះ​តទៅ ។

​គួរបញ្ជាក់​ផងដែរ​ថា Vivo X21 ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​រូបរាង​ទាន់សម័យ ប្រើប្រាស់​អេក្រង់​លាត​ធំ​ជា​ប្រភេទ Super AMOLED ទំហំ ៦.២៨ អ៊ី​ញ និង​មាន​កម្រិត​បង្ហាញ​រូបភាព Full HD+ (១០៨០ x ២២៨០ ភិ​ច​ស៊ែ​ល​) និង​អាច​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​តែម្ដង ដែលមាន​ដំណើរ​ដូចជា​ស្កេ​ន​តាមរយៈ​ស៊េ​ន​ស័​រ ខាងក្រោយ ឬ នៅលើ​ប៊ូ​តុង Home អ៊ីចឹង​ដែរ​។ សម្រាប់​ផ្នែក​ខាងក្រោយ របស់​វា​ក៏​ទាន់សម័យ​ផងដែរ ដោយ​ត្រូវ​ប្រើប្រាស់​សារធាតុ​អាលុយមីញ៉ូម​ពេញ​មួយ​តួខ្លួន មាន​កាមេរ៉ា​ទម្រង់​បញ្ឈរ ប្រើប្រាស់​លេន​ទំហំ ១២x២ មេ​ហ្គា​ភិ​ច​ស៊ែ​ល (24M Photosensitive Units) Aperture f/1.8 និង​កាមេរ៉ា​ជំនួយ​មួយ​គ្រាប់​ទៀត​ទំហំ ៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល ដើម្បី​បង្កើតជា​មុខងារ​ថត AI Portrait, ថត​ពង្រីក និង Wide Aperture ជាដើម​។ ចំណែក​កាមេរ៉ា​ខាងមុខ​វិញ មាន​ទំហំ ១២x២​មេ​ហ្គា​ភិ​ច​ស៊ែ​ល (24M Photosensitive Units) Aperture f/2.0 និង​មាន​មុខងារ AI Beauty និង Portrait ថែមទាំង​ប្រើប្រាស់​ដោះ​សោរ ដោយ​ស្កេ​ន​ទម្រង់​មុខ​លឿន​ផងដែរ​។



​ផ្នែក​កម្លាំង​ម៉ាស៊ីន Vivo X21 ត្រូវបាន​ប្រើប្រាស់​មកជា​មួយ​៖
•​    ​បន្ទះ​ឈី​ប Snapdragon 660
•​    ​ស៊ី​ភី​យូ ៨ គ្រាប់​មាន​ល្បឿន ២.២ + ១.៨ ជីកា​ហឺត​
•​    ​រ៉េ​ម​ទំហំ ៦ ជីកា​បៃ
•​    ​អង្គ​ផ្ទុក​ទិន្នន័យ ១២៨ ជីកា​បៃ​មក​ស្រាប់ និង​អាច​ថែម​មេម៉ូរី​ដល់ ២៥៦ ជីកា​បៃ​ទៀត​
•​    ​ដំណើការ​ដោយ Android Oreo 8.1 ចុងក្រោយ និង FunTouch 4.0 ព្រមជាមួយ ថាមពល​ថ្ម ៣,២០០ មី​លី​អំពែ និង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​។​



​សរុបមក Vivo X21 គឺជា​ស្មា​ត​ហ្វូ​ន​ដែល​ផ្ដោត​សំខាន់​ទៅលើ​ភាពទាន់សម័យ ជាមួយ​អេក្រង់​លាត​ធំ ជា​ប្រភេទ​អេក្រង់​ថ្លៃ បង្ហាញ​ច្បាស់​ល្អ អាច​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​, មាន​កាមេរ៉ា​ប្រើប្រាស់​បច្ចេកវិទ្យា AI ទាំងមុខ​ទាំងក្រោយ មុខងារ​ដោះ​សោរ​ដោយ​ស្កេ​ន​ទម្រង់​មុខ​, មាន​កម្លាំង​ម៉ាស៊ីន​បង្គួរ អម​ជាមួយ​រ៉េ​ម​ធំ អង្គ​ផ្ទុក​ទិន្នន័យ​ធំ និង​ប្រព័ន្ធ​ដំណើរការ​ចុងក្រោយ​។ ប្រសិនបើ​ប្រិយមិត្ត​មាន​ចំណាប់អារម្មណ៍ អាច​ស្វែងរក​ជាវ​បាន នៅតាម​បណ្ដា​ហាង​ចែកចាយ​ផលិតផល Vivo ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​៕

( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com