អត្ថបទពាណិជ្ជកម្ម
OPPO Find X ទូរស័ព្ទ​ឈានមុខ​គេ​ទាំង​បច្ចេកវិទ្យា និង​ការ​រចនា​
27, Jun 2018 , 2:04 pm        
រូបភាព
​បើ​និយាយ​អំពី​កម្រិត​លាត​នៃ​អេក្រង់ យើង​ដឹង​ហើយ​ថា ក្រុមហ៊ុនទូរស័ព្ទ​ធំៗ​ជាច្រើន បាន​សិក្សា និង​បាន​រចនា​ទូរស័ព្ទ​របស់ខ្លួន ឲ្យ​មាន​ផ្ទៃ​អេក្រង់​លាត​ធំជាងគេ​។ ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​ជាច្រើន បាន​បញ្ចេញ​ម៉ូ​ឌែ​ល ដែលមាន​អេក្រង់​លាត​មុនគេ ប៉ុន្តែ​វា​ជា​អេក្រង់​ក្បាល​ឆក​ដែល​ទុក​កន្លែង​សម្រាប់​កាមេរ៉ា ហើយ​ក៏មាន​រចនាបទ​អេក្រង់​កោង​គែម​សងខាង ដើម្បី​ឲ្យ​ទូរស័ព្ទ​ទាំងមូល​មាន​អេក្រង់​ធំ​ផងដែរ​។

​នៅពេលនេះ ក្រុមហ៊ុន​OPPO បានបង្ហាញ​ពី​ភាពខ្លាំង ទៅលើ​ម៉ូ​ឌែ​ល​សំខាន់​ប្រចាំឆ្នាំ​របស់ខ្លួន នោះ​គឺ OPPO Find X ។ OPPO Find X ធ្វើបាន​យ៉ាង​ល្អ​ជាងគេ ក្នុងការ​រចនា​អេក្រង់​លាត​ពេញ​ផ្ទៃ ស្ទើរតែ​គ្មាន​គែម​តែម្តង ដែល​វា​មាន​ទំហំ ១៩.៥:៩ និង​កម្រិត​លាត​នៃ​អេក្រង់​ធំជាងគេ រហូតដល់​៩៣.៨​ភាគរយ​។  OPPO ស៊េរី​ថ្មី​នេះ មាន​ផ្ទៃ​គែម​ខាងក្រោម​ទូរស័ព្ទ​សល់​តូច​ជាងគេ​បំផុត ដែលមាន​កម្រាស់​ត្រឹមតែ​៣.៤mm​ប៉ុណ្ណោះ ដែល​នេះ​អាចជា​ដំណោះស្រាយ​ទៅលើ​អេក្រង់​លាត ហើយ​អាច​នឹងមាន​ក្រុមហ៊ុន​ផ្សេងទៀត យក​លំនាំ​តាម​នាពេលខាងមុខ​។



​ចំពោះ​ការ​រចនា​OPPO Find X វិញ​បាន​រួមផ្សំ​នូវ​សិល្បៈ និង​បច្ចេកវិទ្យា​បញ្ចូល​គ្នា ដែល​រចនា​ឡើង​ពី 3D glass ទាំង​ខាងមុខ និង​ខាងក្រោយ ដែល​ធ្វើ​ឲ្យ​រូបរាង​នៃ​ទូរស័ព្ទ​ទាំងមូល​មាន​ភាព​ប្រណិត​។ ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុម​OPPO​អាច​សម្ពោធ​ម៉ូ​ឌែ​ល Find X នៅក្នុង​សារមន្ទីរ Louvre ដ៏​ល្បី​របស់​ប្រទេស​បារាំង​បាន ដ្បិតអី​វា​មាន​រូបរាង​ស្រដៀង​ទៅនឹង​រចនាបទ​របស់​សារមន្ទីរ​មួយ​នេះ​។ ហើយ​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​នោះ គឺ ក្រុមហ៊ុន​OPPO បាន​សហការ​ជាមួយ​ក្រុមហ៊ុន​រថយន្ត​ដ៏​ប្រណិត Lamborghini ក្នុងការ​បង្កើត​នូវ Find X Lamborghini Edition​។ ក្រុមហ៊ុន Lamborghini គឺជា​ក្រុមហ៊ុន​រថយន្ត​ស៊េរី​ទំនើប ដែល​យកចិត្តទុកដាក់​ទៅលើ​គុណភាព ល្បឿន និង​បច្ចេកវិទ្យា​ជា​ចម្បង​។​ការណ៍​ដែល​ក្រុមហ៊ុន​មួយ​នេះ​សម្រេចចិត្ត​សហការ​ជាមួយ​ក្រុមហ៊ុន OPPO ផលិត​នូវ​Find X Lamborghini Edition គឺ​ដោយសារតែ​ក្រុមហ៊ុនទូរស័ព្ទ​មួយ​នេះ បាន​បំពេញ​លក្ខខណ្ឌ​ដូច​ទៅនឹង​អ្វីដែល​ក្រុមហ៊ុន Lamborghini ចង់បាន​។ Find X Lamborghini Edition មាន​អង្គ​ផ្ទុក​ទិន្ន័យ​រហូតដល់​៥១២GB បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​កំពូល​លឿន Super VOOC ដែល​អាច​សាក​ថ្ម​ឲ្យ​ពេញ​ក្នុង​រយៈពេល​ត្រឹមតែ​៣៥​នាទី​ប៉ុណ្ណោះ​។​





​គួរបញ្ជាក់​ផងដែរ​ថា OPPO Find X​ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ នា​ថ្ងៃទី​១៩​មិថុនា ឆ្នាំ​២០១៨ នៅ​អឺរ៉ុប​។  ចំណែកឯ​តម្លៃ​វិញ គឺ OPPO Find X version ធម្មតា​តម្លៃ​៩៩៩​អឺរ៉ូ ហើយ Find X Lamborghini Edition មានតម្លៃ​១៦៩៩​អឺរ៉ូ​៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com