កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេ​ស៊ី​ល និង​ស្វី​ស ឡើងទៅ​វគ្គ​បន្ត ខណៈ​ស៊ែ​ប៊ី ធ្លាក់​ទៅជា​មួយ​កូ​ស្តា​រី​កា​
28, Jun 2018 , 3:05 am        
រូបភាព
Silva អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួន​លើស៊ែប៊ី។ រូបថត Getty/FIFA
Silva អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួន​លើស៊ែប៊ី។ រូបថត Getty/FIFA
ដោយ: ថ្មីៗ
​ម្ចាស់​ជើងឯក​៥​ជំនាន់ ប្រេ​ស៊ី​ល ក្លាយជា​ក្រុម​លេខ​មួយ​ពូ​ល E ក្រោយ​ជ័យជម្នះ ២-០ លើ​ស៊ែ​ប៊ី ខណៈ​ស្វី​ស​ជាប់​លេខ​ពីរ​ក្នុង​ពូ​ល ក្រោយ​លទ្ធផល​ស្មើ ២-២ ជាមួយ​កូ​ស្តា​រី​កា សម្រាប់​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018​។​



អត្ថបទទាក់ទង

​នា​ជំនួប​នៅ​កីឡដ្ឋាន Spartak Stadium ជាមួយ​ស៊ែ​ប៊ី Paulinho រកបាន​នៅ​តង់​ទីមួយ ហើយ Thiago Silva បន្ថែម​នៅ​តង់​ទី​ពីរ ដែល​នាំ​ឲ្យ​ប្រេ​ស៊ី​ល​បាន​សរុប​៧​ពិន្ទុ ដើម្បី​ឈរ​តំណែង​លេខ​មួយ​ក្នុង​ពូ​ល E​។​

​ជាមួយគ្នានេះ​ផងដែរ ស្វី​ស បាន​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូ​ល​ដោយមាន​៥​ពិន្ទុ​។ នៅ​តង់​ទីមួយ Blerim Dzemaili រក​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​ស្វី​ស ហើយ Kendal Waston បានតែ​តបាល់​បញ្ចូល​ទី​តាម​ស្មើ​សម្រាប់​កូ​ស្តា​រី​កា​។ នៅ​២​នាទី​មុន​បញ្ចប់​ការប្រកួត Josip Drmic បង្កើន​ការនាំ​មុខ​សម្រាប់​ស្វី​ស ប៉ុន្តែ​ឈានដល់​ការប្រកួត​ក្នុង​នាទី​បន្ថែម អ្នកចាំទី​ស្វី​ស Yann Sommer ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង ដែល​នាំ​ឲ្យ​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ។​

​សម្រាប់​ពូ​ល E នេះ វា​ជា​រាត្រី​ដ៏​ខកចិត្ត​របស់​ស៊ែ​ប៊ី ខណៈ​កូ​ស្តា​រី​កា គ្រាន់តែ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​។ សម្រាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ ប្រេ​ស៊ី​ល ត្រូវ​ជួប​ជាមួយ​ម៉ិ​ក​ស៊ិ​ក រីឯ​ស្វី​ស ប៉ះ ស៊ុយអែត​៕




Tag:
 FIFA World Cup
  GroupE
© រក្សាសិទ្ធិដោយ thmeythmey.com