អត្ថបទពាណិជ្ជកម្ម
ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព ជាមួយ​ការណែនាំ​ពី Bosch លើ​ភាពចាំបាច់​ក្នុងការ​ផ្លាស់ប្តូរ​ផ្លិត​ទឹក​រថយន្ត​
29, Jun 2018 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ Bosch បាន​ណែនាំ​គន្លឹះ និង​ដំបូន្មាន​សំខាន់ៗ ក៏ដូចជា​ភាពចាំបាច់​ក្នុងការ​ផ្លាស់ប្តូរ​ផ្លិត​ទឹក​រថយន្ត ទៅដល់​ម្ចាស់​យានយន្ត​ទាំងអស់​។ ការមើលឃើញ​ច្បាស់ គឺជា​កត្តា​សំខាន់ សម្រាប់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​។ នេះ​បើតាម Bosch ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក​ដែល​នាំមុខគេ លើ​ផ្នែក​ផ្គត់ផ្គង់​ប​ចេ្ច​ក​វិទ្យា និង​សេវាកម្ម​។  ក្រុមហ៊ុន​នេះ​បាន​ណែនាំ​ឲ្យ​ម្ចាស់​យានយន្ត ផ្លាស់ប្តូរ​ផ្លិត​ទឹក​រៀងរាល់​6​ខែម្តង​។

​នៅពេលដែល​និយាយ​ពី​ការថែទាំ​រថយន្ត ម្ចាស់​រថយន្ត​មួយចំនួន តែងតែ​ផ្តោត​ការយកចិត្តទុកដាក់ ទៅលើ​ប្រេងម៉ាស៊ីន អាគុយ ហ្វ្រាំងរថយន្ត និង​ភ្លើង​ហ្វា​តែប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នកបើកបរ តែងតែ​មើលរំលង​ពី​ផ្លិត​ទឹក ដែល​តាមពិតទៅ​ឧបករណ៍​មួយ​នេះ មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​ការបើកបរ​យានយន្ត​ប្រកបដោយ​សុវត្ថិភាព​។ នេះ​ជាការ​បញ្ជាក់​ពី Bosch ដែលជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ផ្នែក​ផ្គត់ផ្គង់​ប​ចេ្ច​ក​វិទ្យា និង​សេវាកម្ម​។​

​ការធ្លាក់​ភ្លៀង​នៅក្នុង​ប្រទេស​កម្ពុជា បើ​គិត​ជា​មធ្យមភាគ​មាន​កម្រិត 25.9215 មី​លី​ម៉ែត្រ (​គិត​ត្រឹម​ខែ​មិនា ឆ្នាំ​2018)​។ ដូច្នេះ​ការមើលឃើញ​ឲ្យ​បាន​ច្បាស់ នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង គឺ ជា​កត្តា​សំខាន់បំផុត​សម្រាប់​អ្នកបើកបរ​។ នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​អ្នកស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាច​ណ៍ នៅតែ​កើន​ទ្បើង ដែល​គិត​នៅក្នុង​ឆ្នាំ​2017 មាន​រហូតដល់ 1800​នាក់​។

​គួរ​ឲ្យ​ស្តាយ​ដែល​អ្នកបើកបរ​ភាគច្រើន មិនបាន​ដឹង​ពី​សារៈសំខាន់ ក្នុងការ​ផ្លាស់ប្តូរ​ផ្លិត​ទឹក​រថយន្ត​របស់​ពួកគេ​ឲ្យ​បាន​ទៀងទាត់ ឬ​មិនបាន​ចាប់អារម្មណ៍ ពីថ្ងៃ​ផុតកំណត់​នៃ​ការប្រើប្រាស់​។

​ផ្លិត​ទឹក​ដែល​ប្រើប្រាស់​បក់​ចុះ​ទ្បើង នៅលើ​កញ្ចក់​យូរ​ទៅ ជាតិ​ជ័រ​របស់​វា អាចធ្វើ​ឲ្យ​កញ្ចក់​ស្រអាប់ និង​បង្ក​ជា​សំឡេង​រំខាន​។ បើ​យើង​ទុក​វា​ចោល​កាន់តែ​យូរ វា​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់ ពេល​បើកបរ​ក្នុង​រដូវវស្សា និង​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។​

​ដូច្នេះ​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​អ្នក និង​ក្រុមគ្រួសារ​អ្នក Bosch សូម​ណែនាំ​ឲ្យ​លោកអ្នក ផ្លាស់ប្តូរ​ផ្លិត​ទឹក​រថយន្ត​រៀងរាល់​6​ខែម្តង​។​
​លោកអ្នក​អាច​កត់សម្គាល់​សញ្ញាណ​ដែល​បញ្ជាក់​ប្រាប់ថា ដល់​ពេលដែល​ត្រូវ​ផ្លាស់ប្តូ​ផ្លិត​ទឹក​រថយន្ត​របស់​អ្នក តាមរយៈ​សញ្ញាណ​ខាងក្រោម​នេះ​៖

1- មាន​ស្នាម​កូត​
​នេះ​បណ្តាលមកពី​បរិ​យាស​កខ្វក់ ធូលី និង​សត្វល្អិត អាច​បណ្តាល​ឲ្យ​បន្ទះ​ជ័រ​របស់​ផ្លិត​ទឹក​ដាច់​រហែក​។ ហេតុដូច្នេះ នៅពេលដែល​អ្នកបញ្ជា​ផ្លិត​ទឹក អ្នកនឹង​ឃើញ​ស្នាម​កូត​នៅលើ​កញ្ចក់​រថយន្ត​។​

2- កៀ​ទឹក​នៅមាន​ចន្លោះ​ផ្នែក​ខ្លះ​

​មាន​ស្នាម​ទឹក​ដក់​នៅសល់​លើ​កញ្ចក់​រថយន្ត នេះ​ក៏​ដោយសារតែ​ដង​ស្លាប​របស់​ផ្លិត​ទឹក ចាប់ផ្តើម​ខូច​ទ្រង់ទ្រាយ​ដើម ព្រោះតែ​វា​មិន​ត្រូវបាន​ប្រើប្រាស់​មួយរយៈ និង​ស្ថិតនៅក្រោម​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។​

3- ញ័រ និង​កកិត​ខ្លាំង​នៅពេល​ប្រតិបត្តិការ​
​បើទោះបីជា​នៅ​ប្រទេស​កម្ពុជា មិនទាន់​ជួបប្រទះ​គ្រោះធម្មជាតិ​ដែល​អាក្រក់​ខ្លាំង ដូចជា​ព្យុះ​ព្រិល ឬ​ព្យុះ​ខ្សាច់​ជាដើម​ក៏ដោយ តែ​ភាពកខ្វក់​ដែលមាន​នៅក្នុង​ស្រទាប់​បរិយាកាស អូហ្សូន និង​កាំរស្មី​យូ​វី នៅតែ​ជះ​ផល​អាក្រក់ ចំពោះ​ជ័រកៅស៊ូ​របស់​ផ្លិត​ទឹក ដែល​បង្ក​ឲ្យ​វា​មាន​ស្នាម​ប្រេះ និង​រហែក​។​

4- ពន្លឺ​ផ្លាត​ពី​ព្រះអាទិត្យ​
​ស្ថិតនៅក្រោម​ឥ​ទិ្ធ​ពល​នៃ​ផលប៉ះពាល់​ពី​បរិយាកាស ផ្លិត​ទឹក​ងាយ​នឹង​ខូច​ណាស់​។ បើ​លោកអ្នក​បន្ត​ប្រើប្រាស់​ក្នុង​រយៈពេល​មួយ​យូរ វា​បង្ក​ឲ្យ​មាន​ស្នាម​កូត​កាន់តែច្រើន និង​ធ្វើ​ឲ្យ​កញ្ចក់​រថយន្ត​កាន់តែ​ស្រអាប់ ជះ​ផល​អវិជ្ជមាន​ដល់​អ្នកបើកបរ ក្នុងការ​មើលផ្លូវ​។​



​សាកល្បង​ពិនិត្យ​គុណភាព​ផ្លិត​ទឹក​រថយន្ត​របស់លោក​អ្នក​

​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ត្រួតពិនិត្យ​ស្ថានភាព និង​គុណភាព​ផ្លិត​ទឹក​រថយន្ត​របស់លោក​អ្នក ដើម្បី​ធានាបាន​ថា លោកអ្នក​អាច​បញ្ជា​យានយន្ត​ធ្វើដំណើរ​នៅលើ​ដង​វិថី​ប្រកបដោយ​សុវត្ថិភាព​។​
​ដើម្បី​ធានាថា​ផ្លិត​ទឹក​រថយន្ត​របស់​អ្នក ដំណើរការ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​នោះ លោកអ្នក​អាច​សាកល្បង​សង្កេត​ដូចខាងក្រោម​នេះ​៖

1- ប្រសិនបើ​លោកអ្នក​សម្គាល់​ឃើញ​មាន​សល់​ស្នាម​ទឹក​ដក់ នៅលើ​កញ្ចក់​ផ្នែក​ណាមួយ ឬក៏​មាន​ស្នាម​អ័ព្ទ​ត្រង់ចំណុច​ភ្ជាប់​គែម ត្រូវ​ប្រញាប់​ប្តូ​ផ្លិត​ទឹក​នោះ​ភ្លាម ហើយ​បើ​មើលឃើញ​ស្នាម​កកិត​នៅលើ​កញ្ចក់ ក្រោយ​ការបញ្ជា​ផ្លិត​ទឹក​នោះ ក៏ត្រូវ​ប្តូ​វា​ចេញ​ផងដែរ​។ កត្តា​ទាំងអស់នោះ​ហើយ ដែល​ផ្តល់​ផល​ពិបាក​ដល់​ការមើល​ផ្លូវ​របស់​អ្នកបើកបរ ពិសេស​ពេល​បញ្ជា​យានយន្ត ក្នុង​កំ​ទ្បុ​ង​ពេល​ភ្លៀង​ធ្លាក់ ដែល​វា​មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់ ចំពោះ​អ្នកបើកបរ​ប៉ុណ្ណោះ​ទេ វា​ក៏បង្ក​ហានិភ័យ​ខ្ពស់​ដល់​អ្នកដទៃ​ផងដែរ​។​

2- បើសិនជា​លោកអ្នក​ឃើញ​ស្នាម​ទឹក​សល់​នៅលើ​កញ្ចក់​រថយន្ត ដែលមាន​រយៈពេល​យូរ​នោះ  លោកអ្នក​អាច​ប្រើ​បាន​បួន​សប្តាហ៍​ទៀត មុនពេល​វា​លែង​ប្រើការ​បាន​។ ថ្វីបើ​ស្នាម​ទឹក​ដក់​នៅលើ​កញ្ចក់ វា​មិន​ធ្ងន់ធ្ងរ​ដូចជា​ស្នាម​កូត​នោះទេ ប៉ុ​ន្ត​ចំណុច​តូចតាច​នេះ វា​នឹង​បង្ក​ឲ្យ​ក្លាយជា​បញ្ហា​ធំ​បាន នៅ​ថ្ងៃក្រោយ បើ​យើង​មិនបាន​យកចិត្តទុកដាក់​ចំពោះ​វា​។  

​ផ្លិត​ទឹក​រថយន្ត​ដែល​ស្ថិតក្នុង​ស្ថាន​ភាពល្អ ធានាបាន​នូវ​ភាព​ភ្លឺ​ច្បាស់​របស់​កញ្ចក់​។ យើងខ្ញុំ​សំណូមពរ​លោកអ្នក សូម​បើកបរ​ប្រកប​សុវត្ថិភាព និង​ទំនួល​ខុសត្រូវ ដោយ​ត្រួតពិនិត្យ​ទៅលើ​ផ្លិត​ទឹក​រថយន្ត​របស់​អ្នក​ឲ្យ​បាន​ទៀងទាត់​។  

​ដល់​ពេលដែល​ត្រូវ​ផ្លាស់ប្តូ​ផ្លិត​ទឹក​រថយន្ត​របស់​អ្នក​ហើយ​ឬ​នៅ​? ដើម្បី​ជួយ​សម្រួល​លោកអ្នក   ក្នង​ការផ្លាស់ប្តូរ​ផ្លិត​ទឹក​រថយន្ត  ក្រុមហ៊ុន Bosch មានការ​តាំង​បង្ហា​ញផលិតផល​ចាប់ពី​ថ្ងៃទី 29 ខែមិថុនា ដល់ 1 ឃេ​កក្កដា នៅ​ពិព័រណ៍​ផលិតផល​អឺរ៉ុប នៅ​កោះ​ពេជ្រ អគារ K & L  រួមទាំង​មានការ​បញ្ចុះតម្លៃ​ពិសេស និង​ការផ្តល់ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com