អត្ថបទពាណិជ្ជកម្ម
​ពីរ​ចំណុច​សំខាន់បំផុត ដើម្បី​រៀន​ភាសា​ឆាប់​ចេះ​
29, Jun 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការរៀន​ភាសា ឲ្យ​ឆាប់​ចេះ និង​អាច​ប្រើប្រាស់​ផ្លូវការ​បាន​លឿន គឺជា​រឿង​ដែល​អ្នករៀន​ម្នាក់​ចង់បាន​។ រៀន​ភាសា មិន​ថា​ភាសា​អង់គ្លេស ចិន ជប៉ុន កូរ៉េ ឬ​បារាំង​នោះទេ ដើម្បី​ឲ្យ​ចេះ​លឿន ហើយ​ប្រើប្រាស់​បាន​ទៀត​នោះ គឺ​ទាមទារ​ការអនុវត្តន៍​។ នេះ​ជា​ចំណុច​សំខាន់​ទី​១ សម្រាប់​អ្នក​ដែល​ចង់​រៀន​ភាសា​ឆាប់​ចេះ​។ ចំណុច​សំខាន់​មួយទៀត​នោះ គឺ​អ្នករៀន​ខ្លួនឯង ត្រូវ​លុបបំបាត់​ភាព​អៀនខ្មាស​។

​លោក កែវ ឡង់ឌី អគ្គនាយក​អភិវឌ្ឍន៍ធុរកិច្ចហាង​លក់ទំនិញ​កុមារ Baby outlet និង​ធ្លាប់មាន​ពិសោធន៍​ជាង​១០​ឆ្នាំ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ បាន​បញ្ជាក់ថា វិធី​រៀន​ភាសា​ឲ្យ​ឆាប់​ចេះ សំខាន់បំផុត គឺ​ការអនុវត្ត និង​កុំ​ខ្មាសអៀន​។  

​លោក​បន្តថា បើ​រៀន​ភាសា​រាល់ថ្ងៃ ប៉ុន្តែ​អ្នករៀន មិនដែល​បាន​និយាយ​ភាសា​នោះ​សោះ គឺ​ពួកគេ បាត់​ឱកាស​ក្នុងការ​ឆាប់​ចេះ​និយាយ​ភាសា​រួចទៅហើយ​។ លោក កែវ ឡង់ឌី បញ្ជាក់​ដូច្នេះ​៖ «​បើសិនជា​យើង​មានតែ input យើង​ចេះតែ​បញ្ចូលៗ​រាល់ថ្ងៃ តែ​អត់​ដែលមាន Output យើង​អត់​ដែល​បញ្ចេញ នោះ​គឺ​ខួរក្បាល​យើង​ដំណើរការ​អត់​ល្អ​។ យើង​ចង់​និយាយ​អី តែ​និយាយ​អត់​ចេញ​។ យើង​យល់​ទាំងអស់ តែ​តប​ទៅ​គេ​វិញ​អត់​កើត​។ នេះហើយ​ជា​បញ្ហា​របស់​អ្នករៀន​ភាសា​កន្លងមក​»​។​

​ទាក់ទង​នឹង​ភាព​អៀនខ្មាស​វិញ លោក កែវ ឡង់ឌី ទទួលស្គាល់​ថាបើ​ចង់​ចេះ​រៀន​ភាសា គឺ​គេ​មិនអាច​គេច​អត់​ផុត​ឡើយ ពី​ការបំបាត់​ភាព​ខ្មាសអៀន​។ «​អ្នកខ្លះ​អៀន អត់​ហ៊ាន​និយាយ​ទេ និយាយ​ទៅ អត់​ត្រូវ និយាយ​ទៅ​ឆ្គង អត់​ត្រូវ​វេយ្យាករណ៍ ឬ​ការបញ្ចេញ​សំឡេង​អត់​ដូច​គេ​។ ប៉ុន្តែ​បើ​ចង់​រៀន​ភាសា​ឲ្យ​គេ កុំ​ខ្វល់​ចំណុច​ខាងលើនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ ឡង់ឌី ដែល​បាន​បន្ត​ដោយ​ការលើកទឹកចិត្ត​ឲ្យ​អ្នករៀន​ភាសា​ម្នាក់ៗ គិត​បញ្ច្រាស​វិញ​ថា ខ្លួន​ជា​ជនជាតិខ្មែរ  តែ​អាច​ទៅ​រៀន​ភាសា​ផ្សេង​ពី​ភាសា​កំណើត​ខ្លួន ហើយ​អាច​ប្រើប្រាស់​ភាសា​ដទៃ​បាន​ថែមទៀត នោះ​ជា​រឿង​ដែល​គួរ​ឲ្យ​មោ​ទក​ទៅវិញ​។ លោក បាន​លើក​ឧទាហរណ៍​បន្ថែមថា​៖« យើង​ជា​ជនជាតិខ្មែរ តែ​យើង​អាច​រៀន និង​និយាយ​ភាសា​អង់គ្លេស​បាន ស្តាប់​បាន យល់​គ្នា​បាន​ទៀត​។ អ្នកខ្លះ​និយាយ​ល្អ​ជាង​ម្ចាស់​ភាសា​ទៅទៀត​។ ហើយ​យើង​ត្រូវ​គិត​ទៀតថា តើ​បរទេស​ទាំងអស់ គាត់​បាន​រៀន​ខ្មែរ គាត់​និយាយ​ភាសា​ខ្មែរ​ឲ្យ​យើង​យល់​វិញ​ទាំងអស់​ដែរ​ឬ​អត់​?»​។

​សរុប​មកវិញ ដើម្បី​រៀន​ភាសា​ណាមួយ​ឲ្យ​ឆាប់​ចេះ ចាំ និង​អាច​ប្រើប្រាស់​បានល្អ អ្នករៀន​ម្នាក់ៗ មិនអាច​ខ្វះ​បានឡើយ នូវ​ការអនុវត្ត​ជាប្រចាំ​ឲ្យ​បាន​ថ្នឹក   ទាំង​អនុ​វន្ត​ន៍​និយាយ សរសេរ អាន និង​អនុវត្តន៍​ស្តាប់​។ ចំណុច​សំខាន់​មួយទៀត ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​អ្នករៀន គឺ​លុបបំបាត់​ភាពភ័យខ្លាច​។ ដូច្នេះ​លោកអ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អ្នក​គួរ​នៅ​បណ្តែតបណ្តោយ​ឲ្យ​ភាព​ខ្មាសអៀន នៅ​បន្ត​រាំងខ្ទប់​ការចេះដឹង​ភាសា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​របស់​អ្នក​ដល់​ពេលណា​?

​អត្ថបទ​នេះ ឧបត្ថម្ភ​ដោយ Baby Outlet ដែលជា​ហាង​លក់​ផលិតផល​សម្រាប់​កុមារ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​ដ៏​ធំ​ជា​គេ​បង្អស់​នៅ​កម្ពុជា​។ Baby Outlet មាន​ទំនិញ​ជាង​១​ម៉ឺន​មុខ និង​មានតម្លៃ​សមរម្យ​។ ទំនាក់ទំនង​លេខ​ទូរ​សព្ទ 017 222 978, 017 886 685 និង​លេខ 017 888 292 ៕


© រក្សាសិទ្ធិដោយ thmeythmey.com