អត្ថបទពាណិជ្ជកម្ម
តើ OPPO F7 មាន​អ្វី​ប្លែក ទើប Neymar ដកចិត្ត​មិន​រួច​ដូច្នេះ​?
29, Jun 2018 , 4:01 pm        
រូបភាព
​មិន​ត្រឹមតែ​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក​ទេ Neymar ក៏​ត្រូវបានគេទទួលស្គាល់​ថា ជា​កីឡាករ​ស៊ី​វិ​ល័យ​មួយរូប​ដែរ ដែល​ហ៊ាន​ចំណាយលុយ​ទិញ​ផ្ទះ​រាប់លាន​ដុល្លារ យន្ដហោះ​ផ្ទាល់ខ្លួន​។  កីឡាករ​បាល់ទាត់​ឆ្នើម​រូបនេះ ក៏​ចូលចិត្ត​ចែករំលែក​សកម្មភាព​ប្រចាំថ្ងៃ​ដល់​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក នៅតាម​បណ្ដាញ​សង្គម​ថែមទៀត​។​

​សម្រាប់​ភាពលេច​ធ្លោ ហើយ​ទាន់សម័យ​បច្ចេកវិទ្យា​លើ​ទូរស័ព្ទ​ឆ្លាត​វៃ Neymar បាន​ជ្រើស​យក​ទូរស័ព្ទ OPPO F7 ធ្វើជា​មិត្ត​ដ៏​ជិតស្និទ្ធ​មួយ ក្នុងការ​ប្រើប្រាស់ និង​ចែករំលែក​សកម្មភាព​ប្រចាំថ្ងៃ​របស់ខ្លួន​។ សម្រាប់​រដូវ​កាល World Cup FIFA 2018​នេះ OPPO បាន​ចាប់​ដៃគូ​ជាមួយ Neymar នាំយក​ម៉ូ​ឌែ​ល OPPO F7 ដែល​សមត្ថភាព​អស្ចារ្យ​មួយ​នេះ ផ្សព្វផ្សាយ​ជុំវិញ​ពិភពលោក ពោលគឺ Neymar ផ្ទាល់ ជា​អគ្គរាជទូត​របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ OPPO​។  



OPPO F7 មាន​អ្វី​ទាក់ទាញ​ចិត្ត Neymar?

​ខាងក្រោម​នេះ​ជា​លក្ខណៈពិសេស​របស់​ទូ​រ​ស័ព្ទ​ឆ្លាត​វៃ OPPO F7 ដែលមាន​សមត្ថភាព​ដ៏អស្ចារ្យ ខុសពី​ទូរស័ព្ទ​ស៊េរី​ចុងក្រោយ​ដទៃទៀត ដែល​កំពុង​លក់​លើ​ទីផ្សារ ជុំវិញ​ពិភពលោក​។ OPPO F7 មាន ៣ ពណ៌​៖ ក្រហម (Solar Red) ប្រាក់ (Moonlight Silver) និង​ពេជ្រ​ខ្មៅ (Diamond Black) ដែល​ផ្ដល់​ជម្រើស​ច្រើន​សម្រាប់​មនុស្ស​សម័យថ្មី​។ បន្ថែម​ពីនេះ អេក្រង់​របស់​វា​គឺ Super Full Screen (Notch Screen) ដែល​អេក្រង់​ប្រភេទ IPS LCD ទំហំ ៦,២៣ អ៊ី​ញ​លាត ៨២,៥ ភាគរយ នៃ​ផ្ទៃ​ខាង​មុខជា​អេក្រង់​ទ្រវែង មាន​វិមាត្រ ១៩:៩ Ratio មាន​កម្រិត​បង្ហាញ Full HD+ (២២៨០ x ១០៨០) និង​ដង់ស៊ីតេ អេក្រង់ ៤០៥ppi​។​

​បើ​និយាយ​ពី​កាមេរ៉ា​មុខ​វិញ គឺ​ពិតជា​អស្ចារ្យ ដោយ​វា​មាន​ទំហំ ២៥MP ធំជាងគេ​បង្អស់​នាពេល​បច្ចុប្បន្ន និង​មាន​បំពាក់​បច្ចេកវិទ្យា AI Beauty ២.០ ដែល​ពិភពលោក​ទទួលស្គាល់ថា ជា​បច្ចេកវិទ្យា​ថតរូប Selfie កាន់តែ​ស្អាត​បំផុត​ថែម​មួយកម្រិត​ថែមទៀត​។ វា​អាច​ចាប់យក​ចំណុច​សម្គាល់​សំខាន់ៗ (focus point) លើ​ផ្ទៃមុខ​រហូតដល់​ទៅ ២៩៦ ចំណុច និង​អាច​សម្គាល់​ភេទ​អាយុ​សម្បុរស្បែក​ទៀតផង​។​



​អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​ទូរស័ព្ទ​មួយ​នេះ បំពាក់​ដោយ Sensor HDR 576 របស់ Sony ដែល​អាចធ្វើ​ការ​បាន​យ៉ាង​ល្អ ក្នុងការ​ថតរូប​ស្រស់ស្អាត ទោះ​ស្ថិតក្នុង​ស្ថានភាព​រូបភាព​នៅ​ឆ្ងាយ ឬ​កុង​ពន្លឺ​ក៏ដោយ​។ បញ្ហា​ឆាប់​អស់​ថ្ម ក៏​លែងមាន​ច្រើន​ទៀតហើយ​។ OPPO F7 កម្លាំង​ថ្ម ៣៤០០mAh ៖ ទំហំ​ថ្ម​មធ្យម ហើយ​មាន​មុខងារ AI Battery Management ដែល​អាច​សំចៃ​ថ្ម​មិន​ថា​ពេល​ប្រើ ឬ​ទុកចោល​។​

OPPO F7 ប្រើ Chip Helio P60, RAM ៤GB​ឬ ៦GB ទំហំ​មេម៉ូរី​ម៉ាស៊ីន ៦៤GB ឬ ១២៨GB ហើយ​អាច​បន្ថែម microSD បាន​ដល់ ២៥៦GB និង ដំណើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ColorOS 5.0 ដើរ​ដោយ Android 8.1៕

​បន្ទាប់ពី​ឃើញ Neymar ប្រើ OPPO F7 ដូចនេះហើយ​តើ​អ្នក​ទាំងអស់គ្នា​ចង់បាន​មួយ​ដូច​គាត់​ទេ​?








( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com