អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ​! កាន់តែ​សន្សំសំចៃ​ជាមួយ​កម្មវិធី​ពិសេស​របស់ តារា​ផេ រហូតដល់​ដំណាច់ឆ្នាំ ២០១៨
29, Jun 2018 , 5:19 pm        
រូបភាព
​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាជន​ក្នុងការ​វេរ​លុយ និង​បន្ត​ផ្តល់ជូន​ជាការ​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​គាំទ្រ​តារា​ផេ​។ តារា​ផេ​នឹង​បន្ត​ប្រ​ម៉ូ​សិន​ដ៏​អស្ចារ្យ​គឺ កម្មវិធី​វេរ​លុយ​ឥតគិតថ្លៃ​ចាប់ពី​ខែកក្កដា  រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ ២០១៨​។ នៅក្នុង​រយៈពេល ៦ ខែ​ខាងមុខនេះ អតិថិជន តារា​ផេ ក៏ដូចជា​ប្រជាជន​កម្ពុជា នឹង​អាច វេរ​លុយ​តាមរយៈ​ភ្នាក់ងារ តារា​ផេ និង​កម្មវិធី តារា​ផេ App ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់ ១០​ម៉ឺន​រៀល ឬ ២៥ ដុល្លារ​អាមេរិក ដោយ​ពុំមាន​គិតថ្លៃ​សេវា​ឡើយ​។
 
​លោកអ្នក​នឹង​ទទួលបាន​កម្មវិធី​ដ៏​វិសេសវិសាល​នេះ ដោយ​គ្រាន់តែ​ទាញយក​កម្មវិធី តារា​ផេ App ឬ​ធ្វើដំណើរ​ទៅកាន់​ភ្នាក់ងារ ដែលមាន​ប្រមាណ​ជា ១៤០០ កន្លែង​គ្រប់​ខេត្ត​ក្រុង បន្ទាប់មក​ធ្វើតាម​ការណែនាំ​រួចជាស្រេច​។ ការផ្តល់ជូន​កម្មវិធី​វេរ​លុយ​ឥតគិតថ្លៃ​សេវា ប្រតិបត្តិការ​ជាមួយ តារា​ផេ ក៏​អាចជួយ​ដល់​ល្បឿន​អាជីវកម្ម​ឲ្យ​មាន​ភាព​រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់​ទៀតផង​។​

​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន​របស់​តារា​ផេ តាម​ទូរ​សព្ទ​លេខ ០៨១ ៧៩៩ ៨៨៨ ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ តារា​ផេ​៕
​ទាញយក​កម្មវិធី​តារា​ផេ​
​សម្រាប់ ប្រតិបត្តិការ iOS និង Android
​សូម​ចុច​តំណ​ភ្ជាប់​នេះ https://goo.gl/7tvY1E

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com