ជាតិ
ស្ពាន​អាកាស​ផ្សារ​ដី​ហុយ នឹងដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ដើមខែ​កក្កដា
02, Jul 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ នឹងដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។



​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​នេះ បាន​ប្រើប្រាស់​ថវិកា​សាងសង់​ចំនួន ១៧​លាន​ដុល្លារ​អាមេរិក ដែលជា​កម្ចី​សប្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដែល​បាន​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ជា​បណ្តោះអាសន្ន​កាលពី​ខែមេសា​កន្លងមក ។​
 
​គួរ​បញ្ជាក់ថា ស្ពាន​អាកាស​នៅ​រាជធានី​ភ្នំពេញ​សរុប​មាន​៥ ដែល​បាន​សាងសង់​រួច រួមមាន ស្ពាន​អាកាស​៧​មករា​, ស្ពាន​អាកាស​ក្បាលថ្នល់​, ស្ពាន​អាកាស​ស្ទឹងមានជ័យ​,​ស្ពាន​អាកាស​៥​មករា​, ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​។ ចំណែក​ស្ពាន​អាកាស​ចោមចៅ នឹង​គ្រោង​លេចឡើង​នៅ​រយៈពេល​ខាងមុខនេះ​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com