អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ព្យុះ​សំណាង​របស់ Samsung Galaxy S9|S9+ ឈ្នះ​ពិត និង​ចែក​រង្វាន់​ពិត​ដល់​អតិថិជន​
02, Jul 2018 , 5:19 pm        
រូបភាព
​កម្មវិធី «​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​” របស់ Samsung Galaxy S9|S9+» បាន​រកឃើញ​អ្នកមាន​សំណាង​ក្នុង​សប្តាហ៍​ទី ២ គឺ​អតិថិជន ឈ្មោះ ឡាយ គីម​មាន មកពី​ខេត្តកំពត និង​អតិ​ថ​ជន ឈ្មោះ សួន បុត្រ​វណ្ណា​រ៉ុង មកពី​ក្រុងភ្នំពេញ ព្រមទាំង​ម្ចាស់​ហាង​លក់​ទូរ​សព្ទ ច័ន្ទ រៈ ផងដែរ ដែលជា​ហាង​លក់​ទូរ​សព្ទ័​មហា​សំណាង​ទៅ​អ្នកឈ្នះ​។

​ខាងក្រោម​ជា​ឈ្មោះ​ម្ចាស់​សំណាង​សប្តាហ៍​ទី​២ ក្នុង​កម្មវិធី “​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​” របស់ Samsung Galaxy S9|S9+ ៖ 
១/ រង្វាន់​ម៉ូតូ Honda Zoomer X   ១ គ្រឿង​បាន​ទៅ ឈ្មោះ ឡាយ គីម​មាន​។​
២/ រង្វាន់​ទូរ​សព្ទ Samsung Galaxy S9+  ១​គ្រឿង​បាន​ទៅ​ឈ្មោះ សួន បុត្រ​វណ្ណា​រ៉ុង​។​
៣/ រង្វាន់ Samsung Galaxy J6   ២​គ្រឿង បាន​ទៅ​ឈ្មោះ តូច រ៉ា​មី និង​ឈ្មោះ សារឿន​។​
៤/ រង្វាន់​ទូរទស្សន៍ Samsung TV 32”  ចំនួន​៣​គ្រឿង បាន​ទៅលើ​ឈ្មោះ សុខ ច​ន្ធូ​, ថាំង សុ​ថ្តា​វី និង​ឈ្មោះ ប៉ែន សុ​លៀង​។​
៥/ រង្វាន់​ធុងបាស Harman Speaker ៥​គ្រឿង បាន​ទៅលើ​ឈ្មោះ អឿន សាឡ​ន​, ស៊ឹង សុភាព​, ជួប សំណាង​, លាស់ ស្មាន និង​ឈ្មោះ ឡឹប សុខ​ណាន​។​



​កញ្ញា ឱក សុគន្ធ​កញ្ញា ដែលជា​កំពូល​តារាចម្រៀង​ដ៏​ល្បី ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​តំណាង​ផលិតផល​សាម​សុង បាន​មានប្រសាសន៍​នៅ​ក្នុងឱកាស​ចាប់ឆ្នោត​ផ្សង​មហា​សំណាង​ជូន​ដល់​អតិថិជន​របស់​ក្រុមហ៊ុន​សាម​សុង​ថា  កញ្ញា ពិតជា​សប្បាយរីករាយ​ណាស់ ដែល​ក្រុមហ៊ុន     សាម​សុង​បាន​អញ្ជើញ​ជា​កិត្តិយស ដើម្បី​ផ្តល់​មហា​សំណាង​ដល់​អតិថិជន​។ កំពូល​តារាចម្រៀង​រូបនេះ ក៏​រីករាយ​ជាមួយ​សាម​សុង Galaxy S9/S9+ ផងដែរ ពិសេស​គុណភាព​របស់​កាមេរ៉ា​មុខ​-​ក្រោយ និង​កម្មវិធី AR Emoji​។ ចំណុច​ពិសេស​ទាំង ២​នេះ ផ្តល់នូវ​ភាព​រីករាយ​តាមរយៈ​រូបភាព​ស្អាតៗ វីដេអូ​ឡូយៗ និង​ងាយស្រួល​ចែករំលែក​ទៅកាន់​ហ្វេ​ន តាម​បណ្តាញ សង្គម​នានា​។

​លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​អបអរសាទរ​ដល់​អតិ​ថិ​ជន​ដែល​បានឈ្នះ​រង្វាន់ ទាំង​កាលពី​សប្តាហ៍​ទី​១ និង​អ្នកឈ្នះ​នៅក្នុង​សប្តាហ៍​ទី​២​នេះ​។ ទន្ទឹមនឹង​អបអរ​ដល់​អ្នកឈ្នះ​ទាំងអស់  លោក Seungho Choi ក៏បាន​ថ្លែងអំណរគុណ ដល់​អតិថិជន និង​អាជីវករ​ទាំងអស់ ដែល​តែង​ផ្តល់​ទំនុកចិត្ត និង​ការគាំទ្រ ផលិតផល​សាម​សុង​។  លោក Seungho Choi បន្ត​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន ក៏​នឹង​សន្យា​បន្ត​ផ្តល់ជូន នូវ​ផលប្រយោជន៍​ផ្សេងៗ និង​ភាព​រីករាយ ក្នុងការ​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន​»​។



​នេះ​ជាការ​ចាប់ឆ្នោត​ផ្សងសំណាង​សប្តាហ៍​ទី​២ នៃ​កម្មវិធី «​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​» របស់ Samsung Galaxy S9|S9+ ដែល​ធ្វើឡើង​ក្នុង​កម្មវិធី A1 Concert ផ្សាយ​ផ្ទា​ល់ពី​ទូរ​ទ​ស្ស៍ MYTV រៀងរាល់ថ្ងៃ​អាទិត្យ​។ កម្មវិធី​នេះ នឹង​បន្ត​៤​សប្តាហ៍​ទៀត ដូច្នេះ​អតិថិជន ទាំងអស់ នៅតែមាន​សំណាង​ឈ្នះ​មហា​រង្វាន់ ពី​សាម​សុង​។ រង្វាន់​មានដូចជា ម៉ូតូ Honda Zoomer X,  ទូរ​សព្ទ Samsung Galaxy S9+, ទូរ​សព្ទ  Samsung Galaxy J6 ,  ទូរទស្សន៍ Samsung TV 32”   និង ធុងបាស Harman Speaker ។ ជាមួយគ្នានេះ ក្រុមហ៊ុន​ដ៏​មាន​បន្ថែម​រង្វាន់​ភ្លាមៗ​ដល់​អ​ថិ​ជន រាល់​ការទិញ Samsung Galaxy S9|S9+  ការបញ្ចុះ​តម្លៃ ៥០​ដុល្លារ​, ធុងបាស JBL, ឆ្នាំង​សាក Wireless, ស្រោម​ទូរស័ព្ទ LED, និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។​
​រង្វាន់​ពិត​! ឈ្នះ​ពិត​! ពិតជា​ច្រើន​!!!





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com