អត្ថបទពាណិជ្ជកម្ម
ឈុត​ស៊ុប​មាន់​ខ្មៅ​អាហារ​សុខភាព ពិសេស​ល្អ​បំផុត​សម្រាប់​រដូវភ្លៀង​
03, Jul 2018 , 3:57 pm        
រូបភាព
​ជារឿយៗ ឲ្យ​តែ​រដូវភ្លៀង​ចូល​មកដល់​ភ្លាម គេ​សង្កេតឃើញថា​សុខភាព​ប្រជាពលរដ្ឋ​មួយចំនួន ក៏​ប្រែប្រួល​ដែរ ដូចជា​ការកើត​អាការ​ផ្តាសាយ គ្រុនក្តៅ ឈឺបំពង់ក​ជាដើម​។ អាការ​ទាំងនេះ កើតឡើង​ដោយសារ​ប៉ះពាល់​ផ្ទាល់​នឹង​ទឹកភ្លៀង ខ្យល់​កខ្វក់ ចំហាយ​ដី ដែល​សាយភាយ​ឡើង​បន្ទាប់ពី​ភ្លៀង​រួច​។

​ដើម្បី​ការពារ​ពី​អាការ​ទាំងអស់នេះ ភោជនីយដ្ឋាន​ផាក​កាហ្វេ សូម​ណែនាំ​លោកអ្នក នូវ​ស៊ុប​បំប៉ន​សុខភាព​មួយ​មុខ ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​សម្បូរ​ដោយ​អត្ថប្រយោជន៍​សម្រាប់​សុខភាព​របស់លោក​អ្នក នោះ​គឺ «​ស៊ុប​មាន់​ខ្មៅ​» ។ បើតាម​សំដី​អ្នកជំនាញ​ខាង​ផ្នែក​ម្ហូប​សុខភាព​ប្រចាំ​ភោជនីយដ្ឋាន​ផាក​កាហ្វេ រូបមន្ត​ដ៏​ពិសេស​នៃ​ស៊ុប​មាន់​ខ្មៅ​មួយ​ប្រភេទ​នេះ គឺ​ត្រូវយក​មាន់​ខ្មៅស្រស់ៗ ពី​កសិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកណ្តាល និង​លាង​សំអាត​ឲ្យ​ស្អាត មក​ដាក់​រម្ងាស់​ចូលគ្នា ជាមួយ​ថ្នាំ​ចិន​បុរាណ​ចំនួន​ប្រាំបី​មុខ​ផ្សេងៗ​គ្នា​។ ការ​រម្ងាស់​នេះ ក៏ត្រូវ​បានកំណត់​កម្រិត​ភ្លើង​យ៉ាង​ម៉ត់ចត់​បំផុត និង​ប្រើពេល​រម្ងាស់​ជាង​បី​ម៉ោង​យ៉ាងតិច ដើម្បី​បាន​ស៊ុប​មាន់​ខ្មៅ​មួយ​ចាន ប្រកបដោយ​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ជា​ទឹក​ថ្នាំបុរាណ​យ៉ាង​ល្អ​បំផុត​ដែល​អាចជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ គ្រុនក្តៅ ឈឺបំពង់ក និង​រោគ​ចាញ់​អាកាសធាតុ​ផ្សេងៗ​ទៀត​យ៉ាង​មាន​ប្រសិទ្ធ​ភាពល្អ​បំផុត​។



​លោកអ្នក​អា​ចរក​បរិភោគ «​ស៊ុប​មាន់​ខ្មៅ​» បាន​គ្រប់ពេលវេលា នៅ​គ្រប់​សាខា​របស់​ផាក​កាហ្វេ​។ លើសពីនេះ​ទៀត ផាក​កាហ្វេ នឹង​ផ្តល់ជូន​យ៉ាង​ពិសេស សម្រាប់​ឈុត​ស៊ុប​មាន់​ខ្មៅ គឺ​រាល់​ការទិញ​ឈុត​ស៊ុប​មាន់​ខ្មៅ​អាហារ​សុខភាព លោក​អ្នកនឹង​ទទួលបាន កាហ្វេ​ភ្នំពេញ​ពិសេស ១​កែវ ដ៏​ឈ្ងុយឆ្ងាញ់ ដោយ​ឥតគិតថ្លៃ (Free) ភ្លាមៗ សម្រាប់​ឈុត​ស៊ុប​មាន់​ខ្មៅ​អាហារ​សុខភាព រួមមាន​ដូចជា​៖ បាយ​ឆ្អឹងជំនី​ជ្រូក​ចៀន​ពិសេស បូក​នឹង​ស៊ុប​មាន់​ខ្មៅ​ថ្នាំ​ចិន រួមទាំង​ថែម​ជូន​ឥតគិតថ្លៃ​នូវ​កាហ្វេ​ភ្នំពេញ​ពិសេស​។ កាន់តែ​ពិសេស​ទៀត​នោះ លោកអ្នក​អាច​ជ្រើសរើស​រសជាតិ​កាហ្វេ បាន​តាម​ចំណូលចិត្ត​ផងដែរ​។ ការផ្តល់ជូន​នេះ គឺ​រហូតដល់​អស់ពី​ស្តុក និង​នៅ​គ្រប់​សាខា​ផាក​កាហ្វេ​។ 

​ក្រៅពីនេះ​លោកអ្នក​ពិតជា​បាន​ជ្រាប​ហើយ​ថា ភោជនីយដ្ឋាន​ផាក​កាហ្វេ គឺជា​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ ដែលមាន​សាខា​ច្រើនជាងគេ បើ​ធៀប​ជាមួយ​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយចំនួន និង​មាន​អាយុកាល​លើស​មួយ​ទសវត្ស​។  ភោជនីយដ្ឋាន​ផាក​កាហ្វេ មាន​ទីកន្លែង​ស្អាត ពោរពេញ​ដោយ​ផាសុកភាព និង​ប្រកបដោយ​អនាម័យ សេវាកម្ម​រហ័ស​ទាន់​ចិត្ត បុគ្គលិក​មាន​ស្នាមញញឹម​ទទួល​ស្វាគមន៍ ពិសេស​ជា​ភោជនីយដ្ឋាន​គំរូ​មួយ ដែល​បម្រើ​ជូន​អាហារ​គ្មាន​ប៊ីចេង​មុនដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ផងដែរ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com