អត្ថបទពាណិជ្ជកម្ម
Huawei P20 និង P20 Pro ផ្តល់​កាស Wireless Huawei Free Buds ជា​កាដូ​ពិសេស​ដល់​អតិថិជន​២០​នាក់​ដំបូង​
03, Jul 2018 , 4:37 pm        
រូបភាព
​ក្រុមហ៊ុន​ឈានមុខ​លំដាប់​ពិភពលោក Huawei បានរៀបចំ​កម្មវិធី ផ្តល់​កាដូ​ពិសេស គឺ​កាស Wireless Huawei Free Buds ដែលជា​ដៃគូ​របស់​កំពូល​ស្មា​ត​ហ្វូ​ន Huawei P20 ៦៨៩​ដុល្លារ និង Huawei P20 Pro ៨៥៩​ដុល្លារ ទៅដល់​អតិថិជន​២០​នាក់​ដំបូង​។ ការផ្តល់​កាដូ​ពិសេស​នេះ ធ្វើឡើង​នៅ អគា​ពាណិជ្ជកម្ម Exchange Square កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១ ខែ​កក្ត​ដា ឆ្នាំ​២០១៨​។

​ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះដែរ លោក Jeff Yang នាយក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា អតិថិជន​ដែល​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី Huawei P20 តម្លៃ ៦៨៩​ដុល្លារ ថែម កាស Wireless Huawei Free Buds រួម​នឹង​ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង ១២​សប្តាហ៍​។ ចំណែក​អតិថិជន​ដែល​ជាវ Huawei P20 Pro តម្លៃ​៨៥៩​ដុល្លារ នឹង​ទទួល​បានការ​ថែម កាស Wireless Huawei Free Buds រួមជាមួយ​ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង ២៤ សប្តាហ៍​។



​កញ្ញា ជា បូ​រា​មី អតិថិជន​មួយរូប ដែល​បាន​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន Huawei P20 Pro បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​របស់ខ្លួន​បន្ទាប់ពី​ទទួលបាន​កាស Wireless Huawei Free Buds ដូច្នេះ​ថា​៖«​កញ្ញា​ពិតជា​សប្បាយ​រំភើប​ខ្លាំង ព្រោះ​កាស Wireless Huawei Free Buds គួរ​ឲ្យ​ស្រឡាញ់​ខ្លាំងណាស់​។ ម្យ៉ាងវិញទៀត កាស មាន​ភាព​ឆ្លាត​វៃ​ដែលជា​ដៃគូ​របស់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Huawei P20 Pro របស់​កញ្ញា​។ បើ​ចង់បាន​កុំ​ភ្លេច​ជាវ P20 ស៊េរី​មួយ​ដែរ​ទៅ ដឹង​តែ​បាន​ហ្មង​!»​។​

Huawei P20 Pro គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ស្រស់ស្អាត​ទាក់ទាញ តួ​ធ្វើ​ពី​កញ្ចក់ និង​លោហធាតុ​ដ៏​រលើបរលោង ព្រមទាំង​ប្រើប្រាស់​នូវ​ប្រព័ន្ធ IP67 សម្រាប់​ការពារ​ធូលី និង​ការពារ​ទឹក​ថែម​ទៀតផង​។

​ជាពិសេស Huawei P20 Pro បំពាក់​នូវ​អេក្រង់​ទំហំ 6.1-inch OLED Display ជាមួយ​កម្រិត​ភាពច្បាស់ ២២៤០x១០៨០ ភិ​ច​សែ​ល មាន​Notch​នៅលើ​អេក្រង់ ភ្ជាប់​នូវ​បច្ចេកវិទ្យា 2D Mapping សម្រាប់​ស្កេ​ន​ទៅលើ​ផ្ទៃមុខ ព្រមទាំង​មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​១២៨GB ភ្ជាប់​ជាមួយនឹង micro SD Card មាន​រ៉េ​ម​ទំហំ ៦GB ។  Huawei P20 Pro ប្រើប្រាស់​មុខងារ AI មាន​កាមេរ៉ា​មុខ Leica ទំហំ ២៤MP និង​កាមេរ៉ា​ខាងក្រោយ Leica ចំនួន ៣​គ្រាប់ គឺ​៤០MP+៨MP+២០MP​។ ស្មា​ត​ហ្វូ​ន​នេះ មាន​ថាមពល​ថ្ម ៤,០០០ mAh ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា Huawei’s Super Charger fast charging technology​។​



​ក្រឡេកមើល Huawei P20 វិញ ក៏​មិន​ចាញ់​កំពូល​ស្មា​ត​ហ្វូ​ន Huawei P20 Pro ប៉ុន្មាន​ដែរ​។ Huawei P20 ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ស្រស់ស្អាត​ទាក់ទាញ តួ​ធ្វើ​ពី​កញ្ចក់ និង​លោហធាតុ​ដ៏​រលើបរលោង​។ Huawei P20 បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ IP៥៣ សម្រាប់​ការពារ​ធូលី និង​ការពារ​ទឹក និង​បំពាក់​នូវ​អេក្រង់​ទំហំ ៥.៨-inch RGBW Display ជាមួយ​កម្រិត​ភាពច្បាស់ ២២៤៤x១០៨០ ភិ​ច​សែ​ល​។ វា​ប្រើប្រាស់​screen aspect ratios ហើយក៏​មាន Notch ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ថ្មី 2D Mapping សម្រាប់​ស្កេ​ន​លើ​ផ្ទៃមុខ​។ Huawei P20  ប្រតិបត្តិការ​ដោយ Emotion UI ៨.១ ប្រើប្រាស់​មុខងារ AI ដែល​ដំណើរការ ដោយ​បន្ទះ​ឈី​ប Kirin ៩៧០ មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ ១២៨GB ភ្ជាប់​ជាមួយនឹង microSD Card មាន​រ៉េ​ម​ទំហំ ៤GB ។​

 កាន់តែ​ពិសេស​ទៀត​នោះ កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ ដែល​កាមេរ៉ា​សម្រាប់​ចាប់យក​រូបភាព​ពណ៌ មាន​ទំហំ ១២MP, f/១.៨ RGB sensor និង កាមេរ៉ា​សម្រាប់​ចាប់យក​រូបភាព​ស​ខ្មៅ មាន​ទំហំ ២០MP f/១.៦ monochrome sensor ។ ចំណែក​កាមេរ៉ា​មុខ​វិញ មាន​ទំហំ​រហូតដល់​ទៅ ២៤ MP ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុងការ       ផ្តិត​យក​រូបភាព Selfie បាន​ស្អាត​ល្អ​។ Huawei P20 មាន​ថាមពល​ថ្ម​ទំហំ ៣៤០០mAh ប្រើប្រាស់​នូវ​បច្ចេកវិទ្យា fast charging technology ដែល​អាច​បញ្ចូល​ថាមពល​ថ្ម ពី ០-៥៨ ភាគរយ ជាមួយនឹង​ការបញ្ចូល​ថាមពល​ថ្ម​ត្រឹមតែ ៣០​នាទី​។​



​អាច​និយាយបានថា កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 តម្លៃ ៦៨៩​ដុល្លារ និង Huawei P20 Pro តម្លៃ ៨៥៩​ដុល្លារ​នេះ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ស្រឡាញ់​ការថតរូប​បែប​អាជីព និង​ស៊ី​វិ​ល័យ​។ លោកអ្នក​អាច​រក​ជាវ​បាន នៅតាម​ហាង​លក់​ទូរ​សព្ទ ដែល​នៅ​ជិត​អ្នក​ជាងគេ ឬ​ហាង​លក់​ទូរ​សព្ទ​ដែលមាន​ស្លាក​សញ្ញា ឬ​បុគ្គលិក​លក់ Huawei​។​



​សម្រាប់​ព័ត៌មាន​ថ្មីៗ ពី Huawei នៅ​កម្ពុជា សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
Facebook: www.facebook.com/huaweimobilekh

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com