អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​Havas Riverorchid Cambodia និង Chevron Cambodia ទទួលបាន​ពាន Gold សម្រាប់​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ល្អ​បំផុត ពី​កម្មវិធី​ពានរង្វាន់​MAA GLOBES
04, Jul 2018 , 3:06 pm        
រូបភាព
​យុទ្ធនាការ​ទីផ្សារ លោក ព្រាប សុវត្ថិ ពញ្ញាក់​អារម្មណ៍​អតិថិជន “Preap Sovath Surprise” របស់​ក្រុមហ៊ុន Chevron Cambodia សម្រាប់​ម៉ាក​សញ្ញា Caltex បាន​បន្ត​ឈ្នះ ពានរង្វាន់​ផ្សព្វផ្សាយ​ជាស​កល ដោយ​ទទួលបាន​ពានរង្វាន់ Gold GLOBE ។ ពាន​នេះ គឺ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ល្អ​បំផុត ឬ​យុទ្ធនា​ការនិយាយ​ពី​មាត់​មួយ ទៅ​មាត់​មួយ "Best Social Media or Word of Mouth Campaign” ដែល​បានទទួល​ស្គាល់​ដោយ​សមាគម​ទីភ្នាក់ងារ​ទីផ្សារ​ជាស​កល (MAA)​។​

​ពានរង្វាន់​នេះ បាន​បំបែក​កំណត់ត្រា​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ប្រទេស​កម្ពុជា ដ៏​គួរ​ឲ្យ​កត់សម្គាល់ ជាមួយ​ចំនួន​អ្នកទស្សនា​ជាង ១ លាន​នាក់ និង​អ្នក Share ច្រើនជាង ៨០,០០០ នាក់ ក្នុង​រយៈពេល ២៤ ម៉ោង​ដំបូង​របស់ខ្លួន ខណៈពេលដែល អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កមាន​ចំនួន​តែ ៣.៥ លាន​នាក់​ប៉ុណ្ណោះ​។ នេះ​ជា​យុទ្ធនាការ ឌីជីថល ដ៏​អស្ចារ្យ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ។​

MAA GLOBES ជា​កម្មវិធី​ពានរង្វាន់​ពិភពលោក ដ៏​មាន​កិត្យានុភាព​ខ្ពស់ ទទួលស្គាល់​លើ​យុទ្ធនាការ​ទំនាក់ទំនង​ទីផ្សារ​ល្អ​បំផុត​នៅ​ទូទាំង​ពិភពលោក​។ យុទ្ធនាការ​របស់  Caltex បានឈ្នះ​ពានរង្វាន់​ម្តង​ហើយ កាលពី​ឆ្នាំ ២០១៧ នៅក្នុង​កម្មវិធី​ពានរង្វាន់​ផ្សព្វផ្សាយ​ទីផ្សារ​ប្រចាំ​អាស៊ី (​ដែល​គេ​ស្គាល់​ថា​ជា “Dragons of Asia”)​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Havas Riverorchid Cambodia ជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​បង្កើត​យុទ្ធនាការ បើក​ដំណើរការ​ប្រេងឥន្ធនៈ​ថ្មី របស់​ក្រុមហ៊ុន Caltex Cambodia ដោយមាន​វត្តមាន ពី​កំពូល​តារាចម្រៀង​ដ៏​ល្បី​របស់​កម្ពុជា លោក ព្រាប សុវត្ថិ​ដោយ​គាត់​គឺជា​អ្នក​ចាក់​ប្រេងឥន្ធនៈ ឲ្យ​អតិថិជន​ចំនួន ១០០ នាក់ នៅតាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ​បួន​ផ្សេងគ្នា នៅ​រាជធានី​ភ្នំពេញ​។ លោក ព្រាប សុវត្ថិ បាន​ស្លៀក​ឯកសណ្ឋាន​ជា​បុគ្គលិក​ស្ថានីយ Caltex ចាក់​ប្រេងឥន្ធនៈ​ដែល​ធ្វើ​ឲ្យ​អតិថិជន​មានការ​ភ្ញាក់ផ្អើល និង​រីករាយ​ជាខ្លាំង ខណៈ​លោក​ក៏បាន​និយាយ​ពី​អត្ថប្រយោជន៍​របស់​ប្រេងឥន្ធនៈ Caltex ប្រាប់​អតិថិជន​ផងដែរ​។ លោក​ថែមទាំង​បាន​ចែករំលែក​ចំណេះដឹង​ខ្លះៗ ទាក់ទង​នឹង​ការ​ច្រៀង ក៏ដូចជា​ចាក់​ប្រេងឥន្ធនៈ​ឲ្យ​អតិថិជន​ដោយ​ឥតគិតថ្លៃ សម្រាប់​ជា​កាដូ​ពី Caltex ដើម្បី​អបអរ ការបើក​ដំណើរការ​រូបមន្ត​របស់ Techron® ថ្មី ដែលមាន​នៅក្នុង​ប្រេងឥន្ធនៈ​របស់ខ្លួន រួមជាមួយ​ខួប​លើក​ទី ២០ របស់ Caltex នៅ​ប្រទេស​កម្ពុជា​។​

​បន្ទាប់ពី​ប្រាំមួយ​សប្តាហ៍ វីដេអូ លោក ព្រាប សុវត្ថិ ពញ្ញាក់​អារម្មណ៍​អតិថិជន “Preap Sovath Surprise” បាន​បំបែក​កំណត់ត្រា ជាមួយ​ចំនួន​អ្នក​ទស​ន្ស​នាដ​ល់​ទៅ 2 លាន​
​នាក់​។ ក្រុមហ៊ុន Chevron Cambodia  បានកត់សម្គាល់​ឃើញថា បរិមាណ​លក់​ប្រេង ឥន្ធនៈ​កើនឡើង ហើយ​អតិថិជន​ជាច្រើន​មាន​អារម្មណ៍ល្អ ចំពោះ​ម៉ាក​សញ្ញា Caltex ។​

"​លោក Anthony Keck ដែលជា​អគ្គនាយក​ប្រតិបត្តិ គ្រុប (Group Chief Operating Officer) របស់​ក្រុមហ៊ុន Havas Riverorchid បាន​មានប្រសាសន៍ថា ការ​ផ្តល់នូវ យុទ្ធនាការ​ទីផ្សារ​ដ៏​គួរ​ឲ្យ​ចងចាំ ប្រកបដោយ​ភាព​ច្នៃប្រឌិត  និង​មាន​ផល​វិជ្ជមាន​ចំពោះ អាជីវកម្ម គឺជា​ហេតុផល​ដែល​យើង​ធ្វើ​ការងារ​នេះ​។ គាត់​បាន​បន្តទៀតថា​៖"MAAs ត្រូវបាន​ទទួលស្គាល់​ជា​សាកល​ថា ជា​ពានរង្វាន់​ទីផ្សារ​ដ៏​មាន​ភាពល្បីល្បាញ​នៅលើ ពិភពលោក​។ ដូច្នេះ​វា​ជា​រឿង​ភ្ញាក់ផ្អើល​ណាស់ ដែល​ត្រូវបាន​ទទួលស្គាល់​ជាការ​ប្រកួត​ពានរង្វាន់​លំដាប់​អន្តរជាតិ ហើយ​រីករាយ​ជា​ពន់ពេក ដែល​ឃើញ​កម្ពុជា​ប្រកួតប្រជែង​ទទួលបាន​ជោគជ័យ​ក្នុងចំណោម​ប្រទេស អាមេរិក ចក្រភព​អង់គ្លេស ឥណ្ឌា និង​ជប៉ុន ព្រមទាំង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ជាច្រើន​។ យើង​សូម​អរគុណ​យ៉ាងខ្លាំង ដែល​បានធ្វើការ​ជាមួយ​ម៉ាក​ផលិតផល​ដ៏​ល្បី​លំដាប់​អន្តរជាតិ​ដូចជា Caltex នេះ​។ នេះ​ជាការ​បេ្ត​ជ្ញា​ចិត្ត​ដ៏​ខ្ពស់ ដើម្បី​អតិថិជន​ទាំងអស់​របស់​យើង​"​។​

​លោក Daniel Hwang ជា Manager-Product Cambodia របស់​ក្រុមហ៊ុន Chevron នៅ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ "​យើង​ពិត​ជាមាន​មោទនភាព​ខ្លាំងណាស់ ដែល​បានឈ្នះ​ពានរង្វាន់​នេះ ក្នុង​ភាពជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Havas Riverorchid" ។ គាត់​បាន​ឲ្យ​ដឹង​ទៀតថា​៖ “​ផលិតផល​បង្កើត​ថ្មី​ដូចជា​បច្ចេកវិទ្យា Techron® WITH CLEAN & GLIDE™ ពិតជា​ស័ក្តិសម​នឹង​យុទ្ធនាការ​ប្រកបដោយ ភាព​ច្នៃប្រឌិត និង​ជា​យុទ្ធនាការ​មួយ​ដែល​បាន​ជួយ​បង្កើន​ដល់​ការយល់ដឹង​។ យើង​ខិតខំ​ធ្វើការ ដើម្បី​បង្កើត​ផលិតផល  និង​សេវាកម្ម​ដែលមាន​ភាពលេច​ធ្លោ ហើយ​យើង​ចង់​ឲ្យ​ទីផ្សារ​របស់​យើង​ធ្វើ​ដូចគ្នានេះដែរ​"៕

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com