កីឡាអន្តរជាតិ
អន្តរជាតិ
បែលហ្ស៊ិក​ទម្លាក់​ប្រេ​ស៊ី​ល​ដើម្បី​ឡើងទៅ​ជួប​បារាំង​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
07, Jul 2018 , 2:54 am        
រូបភាព
លោក Roberto Martínez គ្រូបង្វឹក លោក Thierry Henry និងក្រុមកីឡាករបែលហ្ស៊ិកអបអរគ្រាប់បាល់បញ្ចូលទីលើប្រេស៊ីល។ រូបថត Getty/FIFA
លោក Roberto Martínez គ្រូបង្វឹក លោក Thierry Henry និងក្រុមកីឡាករបែលហ្ស៊ិកអបអរគ្រាប់បាល់បញ្ចូលទីលើប្រេស៊ីល។ រូបថត Getty/FIFA
ដោយ: ថ្មីៗ
​បែលហ្ស៊ិក​ទទួលបាន​កៅអី​សម្រាប់​ការប្រកួត​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ជាមួយ​បារាំង បន្ទាប់ពី​ពួកគេ​ទទួលបាន​ជ័យជម្នះ ២-១ លើ​ប្រេ​ស៊ី​ល​ដែលជា​ជើងឯក​៥​ជំនាន់​នៅ​កីឡដ្ឋាន Kazan Arena​។​


អត្ថបទទាក់ទង


​បែលហ្ស៊ិក​រកបាន​គ្រាប់​ដំបូង​នៅ​នាទី​១៣ ប៉ុន្តែ​ជា​គ្រាប់​បាល់​បញ្ចូល​ទី​ខ្លួនឯង​របស់ Fernandinho របស់​ប្រេ​ស៊ី​ល មុនពេល Romelu Lukaku បញ្ជូនទៅ​ឲ្យ Kevin De Bruyne បង្កើន​ការនាំ​មុខ ២-០ នៅ​នាទី​៣១ ។​

​ឈានដល់​នាទី​៧៦ Renato Augusto បាន​វាយបក​តាម​ពីក្រោយ​មួយគ្រា​ប់​វិញ តាមរយៈ​ការ​តែ​តបាល់​បញ្ចូល​ទី ក្រោយ​ការបញ្ជូន​របស់ Philippe Coutinho ។ គ្រាប់​បាល់​របស់ Augusto កើតឡើង​តែ​បី​នាទី​ប៉ុណ្ណោះ ក្រោយ​គេ​បង្ហាញ​វត្តមាន​នៅលើ​ទីលាន​។​

ប្រេស៊ីល ជាពិសេស Neymar និង Marcelo ប្រឹង​វាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែពួក​គេមាន​អាច​ទម្លាយរនាំងការពារ និងអ្នក​ចាំទី Thibaut Courtois បានឡើយ។

​បែលហ្ស៊ិក និង​បារាំង​ត្រូវ​តទល់​គ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Saint Petersburg Stadium នា​រាត្រី​ថ្ងៃទី​១០ ខែកក្កដា​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក Thierry Henry វីរបុរស​បាល់ទាត់​បារាំង ជា​គ្រូ​ជំនួយ​របស់​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​។​

​ការធ្លាក់​ចេញ​របស់​ប្រេ​ស៊ី​ល មានន័យថា ការប្រកួត​បន្តបន្ទាប់ មានតែ​ក្រុម​ជម្រើសជាតិ​នៅ​តំបន់​អឺរ៉ុប​ប៉ុណ្ណោះ ខណៈ​អ៊ុយ​រូ​ហ្គា​យ​ដែលជា​ក្រុម​ពី​អាមេរិក​ឡាទីន​មួយទៀត​នោះ បាន​ធ្លាក់​ចេញ​ដោយសារ​បារាំង​ក្នុង​លទ្ធផល ២-០ ៕



Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com