ជាតិ
សេដ្ឋកិច្ច
លំហូរ​ទុនវិនិយោគ​ពី​ក្រៅប្រទេស ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​មាន​ជាង ១,៣​ពាន់​លាន​ដុល្លារ​
27, Jul 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ចំនួន ១,៣២ ពាន់​លាន​ដុល្លារ កើនឡើង ១៤​ភាគរយ បើ​ធៀប​នឹង ១,១៦​ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧ ។ នេះ​បើតាម​របាយការណ៍​ពាក់កណ្ដាល​ឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ។​



​កំណើន​ទុនវិនិយោគ FDI ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ ត្រូវបាន​គាំទ្រ​ដោយ​លំហូរ​វិនិយោគ​យ៉ាងរឹងមាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​អចលនទ្រព្យ ទោះជា​វិស័យ​កសិកម្ម និង​កាត់ដេរ​បាន​ថយចុះ​។ របាយការណ៍​ឲ្យ​ដឹង​ដូចនេះ​។​

​របាយការណ៍​បន្តថា វិស័យ​អចលនទ្រព្យ​នៅតែ​បន្ត​ទាក់ទាញ ជាពិសេស​វិនិយោគិន​មកពី​តំបន់​អាស៊ី ដូចជា ចិន ហុងកុង តៃវ៉ាន់ កូរ៉េ​និង​ម៉ាឡេស៊ី​។ វិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុង​វិស័យ​កាត់ដេរ​បន្ត​ធ្លាក់ចុះ ខណៈ​ការវិនិយោគ​គ្នុង​សកម្មភាព​កម្មន្តសាល​ថ្មី​ផ្សេងទៀត ដូចជា ការដំឡើង​ទោចក្រយាន គ្រឿងបន្លាស់​យានយន្ត និង​បរិក្ខា​អគ្គិសនី បាន​បន្ត​កើនឡើង​៕


Tag:
 FDI
© រក្សាសិទ្ធិដោយ thmeythmey.com