ជាតិ
អាជ្ញាធរ ត្រៀមកម្លាំងសន្តិសុខ ៤,៦២៥នាក់ សម្រាប់ការពារសណ្ដាប់ធ្នាប់មណ្ឌលរាជធានីភ្នំពេញ
× ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងសន្តិសុខ ៤,៦២៥នាក់ ដើម្បីការពារសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាំងរាស្ត្រនីតិកាលទី៦ នៅមណ្ឌលរាជធានីភ្នំពេញ។ នេះបើតាមលោក ជួន សុវណ្ណ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានបញ្ជាក់ថា កម្លាំងការពារយុទ្ធនាការបោះឆ្នោតចំនួន ១២៥៥នាក់។ កម្លាំងការពារការិយាល័យ និងរាប់សន្លឹកឆ្នោតចំនួន ២១៣៨ការិយាល័យ លើ ២៦៦ទីតាំង ប្រើកម្លាំង ៤៥០៥នាក់។ កម្លាំងត្រៀមអន្តរាគមន៍ចល័តការពារភូមិសាស្ត្រក្រៅ ៤៨០នាក់។ កម្លាំងការិយាល័យវិទ្យុទាក់ទង ២៦៤នាក់។
បើតាមរបាយការណ៍ខាងលើ មណ្ឌលរាជធានីភ្នំពេញ ដែលមានទាំង១២ខណ្ឌ រួមនិងកម្លាំងអន្តរាគមន៍ ដូចជា ខណ្ឌចម្ការមន ៤៤១នាក់,ខណ្ឌដូនពេញ ៣២២នាក់, ខណ្ឌ៧មករា ២២២នាក់, ខណ្ឌទួលកោក ៤៦៦នាក់, ខណ្ឌដង្កោរ ៣២៧នាក់, ខណ្ឌមានជ័យ៥០០នាក់, ខណ្ឌច្បារអំពៅ ៣៩៣នាក់, ខណ្ឌឫស្សីកែវ ៤១៦នាក់, ខណ្ឌជ្រោយចង្វារ ១៦៤នាក់, ខណ្ឌសែនសុខ ៣១៨នាក់, ខណ្ឌព្រែកព្នៅ ១៧៤នាក់, ខណ្ឌពោធី៍សែនជ័យ ៧៤៦នាក់, កម្លាំងអន្តរាគមន៍១២០នាក់៕
Tag:
បោះឆ្នោត
កម្លាំងសន្តិសុខ
ជួន សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com