ជាតិ
ថៃផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា លើជំនាញ វិទ្យាសាស្ត្រ និងបចេ្ចកវិទ្យា រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ វិទ្យាស្ថាន យូឡាបហន Chulabhorn នៃព្រះរាជាណាចក្រថៃ ផ្តល់អាហារូបករណ៍សម្រាប់ជំនាញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដល់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំ២០១៨។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅបន្តសិក្សានៅប្រទេសថៃ ត្រូវមានអាយុក្រោម ៣០ឆ្នាំ មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់នៃថ្នាក់អនុបណ្ឌិត។ មាន GPA យ៉ាងតិច ៣.០០ និងមានបទពិសោធន៍យ៉ាងតិចមួយឆ្នាំក្នុងការស្រាវជ្រាវមន្ទីរពិសោធន៍ផ្នែកគីមីវិទ្យា ជីវវិទ្យា វេជ្ជសាស្ត្រ និងបច្ចេកវិទ្យាពេទ្យ និងអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នឹងផ្តល់ជូនតែនិស្សិតក្នុងអាស៊ាន លើកលែងតែនិស្សិតថៃតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ ដើម្បីបន្តសិក្សានៅប្រទេសថៃ បេក្ខជនសែ្វងរកព័ត៌មានបន្ថែមតាមរយៈ https://www.cgi.ac.th/admission/cgi_af_scholarship ឬតាមរយៈទូរស័ព្ទលេខ (៦៦២) ៥៥៤ ១៩០០ និងតាមសារអេឡិចត្រូនិច [email protected] មុនថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com