ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​បច្ចេកវិទ្យា
ជំរំ​វិទ្យាសាស្ដ្រ​ផ្លាស់ប្ដូរ ការយល់ដឹង​ផ្នែក​ព័ត៌មានវិទ្យា​របស់​យុវជន​ខ្មែរ​
31, Jul 2018 , 8:19 am        
រូបភាព
​សៀមរាប​៖ នៅ​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​បោះជំរំ​វិទ្យាសាស្ដ្រ​លើក​ទី​៣​របស់ខ្លួន ដោយមាន​អ្នកចូលរួម​សរុប ទាំង​សិក្ខាកាម និង​យុវជន​កូរ៉េ​ជាង​១០០​នាក់​។ សិក្ខាកាម​យុវជន​កម្ពុ​ជាជាង​៩០​នាក់ បាន​ចូលរួម​ក្នុង​ជំរំ​នេះ ដែល​ធ្វើឱ្យ​ពួកគេ​រៀន​បាន​បទពិសោធន៍​ថ្មីៗ​ពី​ក្រុមយុវជន​ស្ម័គ្រចិត្ត​កូរ៉េ ទាំង​ចំណេះ​ផ្នែក​វិទ្យាសាស្ដ្រ ភាសា និង​វប្បធម៌ ប្រពៃណី​។ ទាក់ទង​នឹង​ផ្នែក​ព័ត៌មានវិទ្យា យុវជន​កម្ពុជា បានដឹង​ពី​សារប្រយោជន៍​នៃ​ជំនាញ​នេះ​កាន់តែច្រើន គឺ​ពួកគេ​បាន​រៀន​ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់ ធ្វើឱ្យ​ពួកគេ​ចាប់អារម្មណ៍ និង​ផ្តើម​ចូលចិត្ត​ជំនាញ​នេះ​។ ក្រោយ​ទទួលបាន​បទពិសោធន៍​ច្រើន ទាន់​ទង​នឹង​ព័ត៌មានវិទ្យា ក្រុមយុវជន​ទាំងនោះ ចង់ឱ្យ​អ្នក​យុវជន​កម្ពុជា​ឯទៀត ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្តាល​ជំនាញ​ខ្លីៗ ទាក់ទង​នឹង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​ដើរ​ទាន់សម័យ​បច្ចេកវិទ្យា​។​



​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖









Tag:
 សៀមរាប​
 ​វិទ្យាសាស្ត្រ​
 ​បោះជំរំ​
 ​ព័ត៌មានវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com