ជាតិ
សេដ្ឋកិច្ច
នៅតែ​បន្ត​ឲ្យ​ជិះ​ឥតគិតថ្លៃ រថភ្លើង​ភ្នំពេញ​-​ប៉ោយប៉ែត​!
01, Aug 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេវាកម្ម​ដឹក​អ្នកដំណើរ​តាម​រថភ្លើង​ភ្នំពេញ​-​ប៉ោយប៉ែត នៅតែ​បន្ត​ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ ដល់​សាធារណជន រហូតដល់​ដំណាច់ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន នៅក្នុង​ពិធី​សម្ពោធ​នាវា​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​តាខ្មៅ នៅ​ថ្ងៃទី​១​ខែសីហា​នេះ​។​



​សម្ដេច ហ៊ុន សែន បានប្រកាស​ក្នុងពេល​ជាមួយគ្នា ដោយ​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​នាវា​ផ្លូវទឹក ភ្នំពេញ​-​តាខ្មៅ និង​រថភ្លើង​ភ្នំពេញ​-​ប៉ោយប៉ែត ឥត​បង់​កម្រៃ​សេវា​ឡើយ រហូតដល់​ដំណាច់​ឆ្នាំនេះ​។ តាម​គម្រោង​របស់​រដ្ឋា​ភិ​បាល​កន្លងមក ការមិន​យក​កម្រៃ​ចំពោះ​សេវាកម្ម​ទាំងពីរ​នេះ ត្រូវផុត​កំណត់​ត្រឹម​ខែកក្កដា តែ​ឥឡូវនេះ​ការមិន​យក​កម្រៃ​នេះ ត្រូវ​ពន្យារ​ដល់​ដាច់​ឆ្នាំនេះ​។​

​ខ្សែ​រថភ្លើង​ពី​ភាគ​ខាងលិច ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បន្តបន្ទាប់ និង​ដំណើរការ​ទាំងស្រុង​ប៉ោយប៉ែត​-​ភ្នំពេញ នៅ​ថ្ងៃទី​៤​ខែកក្កដា​។ ចំពោះ​ការសម្ពោធ​ផ្លូវការ​នូវ​ខ្សែ​រថភ្លើង​នេះ រដ្ឋាភិបាល​មិនទាន់​ប្រកាស​ឲ្យ​ដឹង​នៅឡើយ​។​

​ចំពោះ​អ្នក​ចង់​ធ្វើដំណើរ​តាម​រថភ្លើង អាច​ចូល​មើល​កាលវិភាគ​របស់​ក្រុមហ៊ុន Royal Railway Cambodia ៕



Tag:
 រថភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com