កីឡាអន្តរជាតិ
អន្តរជាតិ
សេដ្ឋីអាមេរិក ត្រៀម ៧៧៨លានដុល្លារទិញហ៊ុន Arsenal ដែលនៅសល់ ដើម្បីកាន់កាប់ម្នាក់ឯង លោក Alisher Usmanov (ឆ្វេង) និងលោក Stan Kroenke ម្ខាស់ភាគហ៊ុធំ Arsenal
× ម្ចាស់ភាគហ៊ុនធំរបស់ក្លិប Arsenal លោក Stan Kroenke បានស្នើផ្តល់ប្រាក់ចំនួន ៦០០លានផោន (៧៧៨លានដុល្លារអាមេរិក) ដើម្បីទិញយកក្លិបទាំងមូលមកកាន់កាប់តែម្តង។ ភាគហ៊ុ១០០ភាគរបស់ក្លិបរហស្សនាមកាំភ្លើងធំនេះមានតម្លៃ ១,៨ពាន់លានផោន (២,៣៣ ពាន់លានដុល្លារអាមេរិក)។
មហាសេដ្ឋីសញ្ជាតិអាមេរិកបច្ចុប្បន្នមានភាគហ៊ុនក្នុងដៃចំនួន ៦៧ ភាគរយរួចទៅហើយ។ តាមរយៈក្រុមហ៊ុន KSE របស់ខ្លួនបាននិយាយថា លោក Alisher Usmanov ដែលកាន់កាប់ភាគហ៊ុន៣០ភាគរយនោះ បានយល់ព្រមលក់ទៅឲ្យលោក Kroenke ហើយ។
បើតាមការផ្សាយរបស់ BBC នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ទីផ្សារហ៊ុនក្នុងក្រុងឡុងដ៍ ថាក្រុមហ៊ុន KSE របស់លោក Kroenke បានប្រកាសទិញភាគហ៊ុនរបស់អ្នកជំនួញរុស្ស៊ី Usmanov នៅថ្ងៃទី៧ ខែសីហានេះ។ KSE ថាការកាន់កាប់ភាគហ៊ុបទាំងអស់នឹងធ្វើឲ្យក្លិបទទួលបានអត្ថប្រយោជន៍និងបង្កើនយុទ្ធសាស្ត្រ រួមទាំងមហិច្ឆតារបស់ Arsenal ទៀតផង។
មួយវិញទៀត ទោះបីលោក Usmanov មានភាគហ៊ុនក៏ដោយ តែលោកមិនមែនជាសមាជិកក្រុមប្រឹក្សាភិបាលឬជាអ្នកសម្រេចចិត្តនៅ Arsenal នោះទេ។
បើតាមទស្សនាវដ្តី Forbes លោក Kroenke ដែលក្លាយជាម្ចាស់ភាគហ៊ុនរបស់ Arsenal ក្នុងឆ្នាំ២០០៨ មានប្រាក់សរុបទាំងអស់ ៨,១ពាន់លានដុល្លារអាមេរិក៕
Tag:
បាល់ទាត់
Arsenal
Stan Kroenke
© រក្សាសិទ្ធិដោយ thmeythmey.com