ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
Vivo X21 ទើបតែចេញលក់សោះ អស់ពីស្តុកបាត់
09, Aug 2018 ,
11:18 am
រូបភាព
×
ដោយ:
ជី ដាណា
ក្រុមហ៊ុន vivo ជាក្រុមហ៊ុនទូរស័ព្ទដៃមួយ ដែលកំពុងតែមានឈ្មោះ បោះសំឡេងយ៉ាងខ្លាំង នៅលើទីផ្សារនៃទ្វីបអាស៊ី ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន vivo តែងតែនាំមកជាមួយម៉ូឌែលទូរស័ព្ទដៃទំនើបៗ ដែលបំពាក់ទៅដោយបច្ចេកវិទ្យាស្មាតហ្វូនថ្មីៗ និងការរចនាម៉ូដ មានភាពទាន់សម័យ។ អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍នោះ ក្នុងឆ្នាំនេះ ក្រុមហ៊ុន vivo បានបញ្ចេញនៅម៉ូឌែលថ្មី ដែលវាមិនជាត្រកូល V និងត្រកូល Yឡើយ ប៉ុន្តែវាជាត្រកូលX។ ចំណូលថ្មី ក៏ដូចជាលើកដំបូងផងដែរ សម្រាប់ត្រកូល X ដែលមាននៅក្នុងប្រទេសកម្ពុជានោះគឺម៉ូឌែល vivo X21 ។
ពេលនេះ vivo X21 កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ទូទៅ ដោយសារចំណុចពិសេសមួយដែលជាសោរមាស សម្រាប់ការលក់ គឺការស្គេនក្រយៅដៃលើផ្ទៃអេក្រង់ (ជាបចេ្ចកវិទ្យាដំបូងគេបង្អស់លើពិភពលោក)។ ចំណុចពិសេសផ្សេងទៀតដូចជាអេក្រង់ : 6.28 Inches / មានវិមាត្រ 19:9 មានកម្រិតបង្ហាញរូបភាព FHD+ (1080 x 2280 ) ដែលធ្វើឲ្យរូបភាពច្បាស់ល្អ។
ផ្នែកកម្លាំងម៉ាស៊ីន X21 បានប្រើប្រាស់នៅប្រព័ន្ធ Octa-core Qualcomm ឈីប Snapdragon SMD 660 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ជាមួយ Funtouch OS 4.0 ដែលអាចធ្វើឲ្យការប្រើប្រាស់ មានល្បឿនលឿនជាងមុន និងផ្ទៃកម្មវិធីស្រឡះល្អ ងាយស្រួលប្រើប្រាស់។ vivo X21មានបំពាក់មកជាមួយរ៉េម 6GB , អង្គផ្ទុកទិន្នន័យ 128GB ហើយអាចបន្ថែមរហូតទៅដល់ 256 GB និងមានថាមពលថ្ម 3200mAh ដែលអាចប្រើប្រាស់ដោយមិនបាច់ភ័យខ្លាចឆាប់អស់ថ្មនោះទេ។ vivo X21 បានបំពាក់ដោយ Camera ក្រោយភ្លោះ 2 x 12MP+5MP(f1.8 / f2.4) អាចថតវីដេអូបានក្នុងកម្រិត 4K ។ កាមេរ៉ាមុខ មានទំហំ 12MP (f2.0) អាចថតវីដេអូបានកម្រិត 1080p និងមាន Beauty Mode ជំនួយឲ្យសាច់ស្រស់ស្អាត។
ចំណែកឯរូបរាងវិញ គឺពិតជាមានភាពស៊ីវិល័យ ដែលបានរំលេចចេញនូវពណ៌ខ្មៅរលើបរលោង ជាមួយផ្ទៃអេក្រង់លាតស្ទើរតែគ្មានគែម តួទាំងមូលមានរាងស្ដើង និងផ្ទៃខាងក្រោយប្រភេទកញ្ចក់បែប 3D Glass មានភាពភ្លឺរលោង។ បើចាប់កាន់នៅក្នុងដៃមើលមកភាពទាក់ទាញ និងទាន់សម័យ ចំពោះម៉ូឌែល vivo X21 មួយនេះ ។ ដោយសារតែចំណុចពិសេសជាច្រើនរបស់ vivo X21ទាំងអស់នេះ ទើបត្រឹមតែរយៈខ្លីប៉ុណ្ណោះដែលបានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា ក្នុងតម្លៃ599$ ប៉ុន្តែមានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់អតិថិជន ដោយចំនួននៃការលក់យ៉ាងខ្លាំង រហូតដល់អស់ពីស្តុកក្រុមហ៊ុន។
vivo X21 ដែលមានបច្ចេកវិទ្យាស្គេនក្រយៅដៃ លើផ្ទៃអេក្រង់ដំបូងបង្អស់លើពិភពលោកនោះបានទាញយកចិត្តអតិថិជនជាច្រើន ឲ្យលង់ស្រលាញ់ និងពេញចិត្ត ជាមួយសមត្ថភាពរបស់vivo X21៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ប្រទានកម្ម»មានន័យដូចម្តេច?
3 ថ្ងៃ
«ហ៊ីង» មានតម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង
2 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
4 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
5 ថ្ងៃ
«គូលី»មានន័យច្បាស់លាស់ដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម